ខ្មែរណូត

ស្វែងរក

  • PR

    រឹតចំណងស្នេហ៍កែប្រែគំនុំមនុស្សពីរជំនាន់សប្តាហ៍ចុងក្រោយរឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់»

    BY Khmernote Media June 28, 2019
    រឹតចំណងស្នេហ៍កែប្រែគំនុំមនុស្សពីរជំនាន់សប្តាហ៍ចុងក្រោយរឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់»

    (ប)បើថ្ងៃមួយយើងបែកគ្នា ចិត្តពុំងាអាណិតបងដែរ បើថ្ងៃមួយបងលែងបានក្បែរមាសមេយំអត់?
    (ស)អូនមិនគិតពីរឿងទៅមុខ បើមានទុក្ខអូនក៏សុខចិត្ត ស្នេហាមួយតមកពីអតីត ការពិតមិនក្លែងក្លាយ។

    អត្ថន័យនៅក្នុងបទចម្រៀង «ស្នេហាមួយសល់ពីអតីត» សម្រាំងជាពិសេសសម្រាប់រឿងភាគដ៏ល្អឯកប្រចាំឆ្នាំ២០១៩របស់PNN «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» បានបកស្រាយយ៉ាងច្បាស់ហើយ ទោះបីមានរឿងលំបាកយ៉ាងណា? មានឧបសគ្គរារាំងពួកគេច្រើនរាប់ពុំអស់បែបណា? តែគូស្នេហ៍គ្រប់គ្នាក្នុងរឿងភាគដ៏ល្អមួយនេះបានត្រៀមចិត្តជាស្រេច កាន់ដៃគ្នាពុះពារបញ្ហា ដើរលើផ្លូវតែមួយរហូតចប់ចុងចប់ដើម។ នៅទីបំផុត ទោះបីបញ្ហាគំនុំគ្រួសារចាក់ស្រេះស្មុគស្មាញដូចអំបោះជំពាក់មុខ អូសបន្លាយពេលច្រើនឆ្នាំយ៉ាងណាក្តី ក៏មិនអាចយកឈ្នះកម្លាំងស្នេហ៍របស់ពួកគេបានដដែល ពួកគេនៅតែអាចជួបគ្នាស្របតាមការតាំងចិត្តរបស់ខ្លួន។

    តើគំនុំដែលកើតឡើងច្រើនឆ្នាំរវាងមនុស្សពីរជំនាន់ ទាំងរឿងស្នេហា និងការងារអាចដោះស្រាយបញ្ចប់បានយ៉ាងរលូនដោយវិធីណា? ចម្លើយក៏ប្រហែលគ្មានអ្វីចេញឆ្ងាយអំពីការបើកចិត្តឱ្យទូលាយ ស្វែងយល់នូវបញ្ហា ផ្តល់ក្តីមេត្តា មានក្តីករុណា និងការអត់អោនទោសដែលមានចំពោះគ្នានោះឡើយ។ ពេលណាមនុស្សមានវ័យចាស់ទៅ សក់ខ្មៅក៏ប្រែជាសអស់ អ្វីដែលដក់ជាប់ចិត្តខ្លាំងជាងគេ គឺគ្មានអ្វីក្រៅពីអនុស្សាវរីយទាំងអាក្រក់ល្អ តាំងពីអតីតរហូតបច្ចុប្បន្ន ឆ្លាស់វេនគ្នាបង្ហាញខ្លួនដាស់ការចងចាំឥតស្រាកនោះទេ។ គំនុំទាំងថ្មីចាស់ ដែលមិនទាន់ជម្រះសេចក្តីនៅឡើយ វានៅតែជាចំណងរឹងមាំ ចងជាប់ចិត្តរបស់មនុស្សគ្រប់គ្នាពិបាកនឹងបំភ្លេចបាន ដូច្នេះតើមានប្រយោជន៍អ្វីដែលអ្នកមិនព្រមបញ្ចប់ ហើយក្រសោបក្តីទុក្ខជាប់ខ្លួនរហូតថ្ងៃរលត់ជីវិតនោះ?

    តើគម្រោងរតនៈសោភ័ណ្ឌមានរូបរាងពិតប្រាកដដែររឺទេ? តើអ្វីជាអាថ៌កំបាំងពិតប្រាកដនៅពីក្រោយគម្រោងមួយនេះ? តើបញ្ហាស្មុគស្មាញទាំងអស់អាចដោះស្រាយបញ្ចប់ដោយវិធីណាខ្លះ? តើវេលាជួបជុំក្រុមគ្រួសារ សាច់ញាតិ បងប្អូន និងមិត្តចាស់ប្រកបដោយសុភមង្គលនឹងអាចកើតមានដោយរបៀបណា? សូមកុំភ្លេចរង់ចាំទស្សនាការចាក់ផ្សាយភាគបញ្ចប់នៃរឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» នាសប្តាហ៍ទី០១ នៃខែកក្កដាខាងមុខនេះទាំងអស់គ្នាណា៎។ ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង៨ រហូតម៉ោង៩យប់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay