ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន បកស្រាយចម្ងល់មហាជន ដែលគ្រួសារជនជាតិជប៉ុនមិនទទួលបានជំនួយដូចពលរដ្ឋខ្មែរដែលបានស្លាប់ និងរបួស ក្នុងករណីបាក់រលំអគារកម្ពស់៧ជាន់

    BY Khmernote Media June 28, 2019
    សម្តេចតេជោ ហ៊ុន សែន បកស្រាយចម្ងល់មហាជន ដែលគ្រួសារជនជាតិជប៉ុនមិនទទួលបានជំនួយដូចពលរដ្ឋខ្មែរដែលបានស្លាប់ និងរបួស ក្នុងករណីបាក់រលំអគារកម្ពស់៧ជាន់

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបកស្រាយនូវការលើកឡើងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងគ្រួសារជនជាតិជប៉ុនដែលត្រូវខ្ទេចហាងបាយដោយសារតែអគាររលំលើ តែមិនបានទទួលជំនួយដូចជនរងគ្រោះដែលរងរបួស និងស្លាប់។ ដោយសម្តេចតេជោ បានបកស្រាយយ៉ាងដូច្នេះថា៖

    “បងប្អូនមួយចំនួននៅលើកឡើងច្រំដែលអំពីជនជាតិជប៉ុនដែលហាងគាត់ត្រូវបំផ្លាញដោយអាគាររលំសង្កត់លើ។ ខ្ញុំឆ្លើយតបច្រើនហើយ ខ្ញុំគួរតែបញ្ជាក់ជាថ្មីថាប្រសិនបើគាត់ស្លាប់ឬរបួសគាត់នឹងទទួលបានជំនួយដូចពលរដ្ឋខ្មែរដែរ តែនេះជាការខូចខាតទ្រព្យសម្បត្តិគឺត្រូវដោះស្រាយតាមផ្លូវតុលាការដែលគាត់ត្រូវដាក់ពាក្យប្តឹងដើម្បីទាមទារសំណង។ សម្រាប់ការដោះស្រាយកន្លែងស្នាក់នៅឯ.ឧយន្ត មីនបានអោយស្នាក់នៅស្នាក់ការកាកបាទក្រហមនិងបានឧបត្ថម្ភថវិកាមួយចំនួនរួចហើយដែរ។ មិនគ្រាន់ហាងជប៉ុននោះទេសូម្បីតែបងប្អូនខ្មែរយើងដែលស្លាប់និងរបួសដែលបានជំនួយឧបត្ថម្ភរួចហើយក៏នៅប្តឹងដើម្បីទាមទារសំណងផងដែរ។ ហាងលាងឡានអារុណរះដែលរងការខូចខាតក៏ត្រូវប្តឹងទាមទាសំណងដូចគ្នា”។

    គួររំលឹកថាភោជនីយដ្ឋានរបស់ជនជាតិជប៉ុនម្នាក់ក៏ត្រូវបានខូចខាតទាំងស្រុងដោយត្រូវអគារបាក់រលំលើ ដោយភោជនីយដ្ឋានឈ្មោះ «គូកៃ» និងមានម្ចាស់ឈ្មោះ TOMO TAKA ARRI អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះYU KO អាយុ ៤៦ឆ្នាំ និង កូនឈ្មោះ YU TO អាយុ១៤ឆ្នាំ រួមនឹងបុគ្គលិកជនជាតិខ្មែរ២នាក់ប្ដីប្រពន្ធ និងកូនតូចម្នាក់ផងដែរ។ ក្នុងនោះផងដែរ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចុះជួបសួរសុខទុក្ខ ជនជាតិជប៉ុនមួយគ្រួសារនោះ ដោយបាននាំយកគ្រឿងអាហារហូបចុក និងថវិកាមួយចំនួនទៅផ្តល់ជូនពួកគាត់ ក្នុងនោះមានអង្ក ទឹកត្រី គ្រឿងឧបភោគបរិភោគជាច្រើនទៀត។ ដោយបច្ចុប្បន្នក្រុមគ្រួសារជនជាតិជប៉ុនរូបនោះត្រូវបាន ឯកឧត្តម យន្ត មីន នាំឲ្យមករស់ នៅក្នុងអាគារផ្ទះសំណាក់ របស់កាកបាទក្រហមកម្ពុជាសាខាខេត្តព្រះសីហនុ ជាបណ្តោះអាសន្នសិន រង់ចាំការដោះស្រាយ៕

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay