ព័ត៌មានជាតិ
យប់នេះ ឯកឧត្តម គួច ចំរើន ចូលអុជធូបសុំសេចក្តីសុខពីលោកយាយម៉ៅ មុនប្រកាសចូលធ្វើជាអភិបាលខេត្តព្រះសីហនុនៅថ្ងៃស្អែក
BY Khmernote Media
June 28, 2019
នៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរេីន និងលោកជំទាវ បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដេីម្បីទទួលតំណែងជាអភិបាលខេត្តព្រះសីហនុ ដែលនឹងប្រកាសជាផ្លូវការនៅថ្ងៃស្អែក។ នៅតាមផ្លូវឯកឧត្តមគួច ចំរេីន និងលោកជំទាវ ព្រមទាំងសហការីបានចុះអុជធូបបន់ស្រន់សុំសេចក្ដីសុខពីអាស្រមលោកយាយម៉ៅនៅចំណតពេជ្រនិល ដើម្បីសុំសេចក្តីសុខ និងសេចក្តីចំរើន។
គួរបញ្ជាក់ផងដែរថា ឯកឧត្តម គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម ត្រូវបានផ្លាស់ពីមកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ ក្រោយឯកឧត្តម យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ប្រកាសលាលែងពីដំណែង ក្រោយកើតមានករណីរលំអគារកំពស់៧ជាន់នៅក្រុងព្រះសីហនុ៕

អត្ថបទ៖ សេម

