ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីព្រឹកនេះទៅ ឯកឧត្តម គួច ចំរើន ក្លាយជាអភិបាល​ខេត្ត​ព្រះសីហនុ ជាផ្លូវការហើយ

    BY Khmernote Media June 29, 2019
    ចាប់ពីព្រឹកនេះទៅ ឯកឧត្តម គួច ចំរើន ក្លាយជាអភិបាល​ខេត្ត​ព្រះសីហនុ ជាផ្លូវការហើយ

    នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន ត្រូវបានប្រកាសតែងតាំងជាអភិបាលខេត្តព្រះសីហនុជាផ្លូវការហើយ។ ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលពិធីនេះបានប្រព្រឹត្តទៅនៅ សាលាខេត្តព្រះសីហនុ។

    យោងតាមព្រះ​រាជ​ក្រឹត្យ​លេខ​ សន​ រកត០៦១៩/៩១៤ ចុះ​ថ្ងៃទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១៩​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ឯក​ឧត្តម​គួច​ ចំរើន​ អភិបាល​ខេត្ត​កំពង់​ចាម​ មក​កាន់​មុខ​តំណែង​ជា​អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​។

    ចំណែក​ព្រះ​រាជ​ក្រឹត្យ​លេខ​សន​ រកត ០៦១៩ /៩៤៣ ចុះ​ថ្ងៃទី ២៧ខែ​មិថុនា​ ឆ្នាំ​២០១៩​ ត្រូវ​បាន​តម្លើង​ឋានន្តរ​ស័ក្តិ​ ដល់​ឧត្តម​សេនីយ៍​ឯក​ យន្ត​ មីន​ អត្តលេខ​ ០០០៩៥៣ ជា​នាយ​ឧត្តម​សេនីយ៍​នាយ​ទាហាន​ ថ្នាក់​ឧត្តម​សេនីយ៍​ នៃ​កងយោធពល​ខេមរ​ភូមិន្ទ​ និង​តែងតែ​មុខ​តំណែង​ជា​រដ្ឋ​លេខាធិការ​ក្រសួង​ការ​ពារ​ជាតិ​។

    គួរបញ្ជាក់ផងដែរថា ឯកឧត្តម គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម ត្រូវបានផ្លាស់ពីមកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ ក្រោយឯកឧត្តម យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ប្រកាសលាលែងពីដំណែង ក្រោយកើតមានករណីរលំអគារកំពស់៧ជាន់នៅក្រុងព្រះសីហនុ៕

    ប្រភព៖ ស៊រ
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay