ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ ចង់ជួបជាមួយលោក គីម ជុងអ៊ុន សារជាថ្មីនៅឯតំបន់គ្មានយោធា DMZ ចុងសប្តាហ៍នេះ

    BY autoadmin June 29, 2019
    លោក ដូណាល់ ត្រាំ ចង់ជួបជាមួយលោក គីម ជុងអ៊ុន សារជាថ្មីនៅឯតំបន់គ្មានយោធា DMZ ចុងសប្តាហ៍នេះ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកចង់ជួបមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅចុងសប្តាហ៍នេះ នៅឯតំបន់គ្មានយោធានៅតាមព្រំដែនកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ លោក ត្រាំ ដែលកំពុងស្ថិតនៅក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន សម្រាប់កិច្ចប្រជុំកំពូល G20 នឹងមកដល់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍នេះ ហើយគាត់គ្រោងនឹងត្រលប់ទៅវ៉ាស៊ីនតោនវិញនៅថ្ងៃអាទិត្យ។

    លោក ដូណាល់ ត្រាំ បានសរសេរនៅលើ Twitter របស់គាត់ថា៖ «ខណៈពេលដែលនៅទីនោះ ប្រសិនបើលោកប្រធាន គឹម របស់កូរ៉េខាងជើងបានឃើញសារនេះ ខ្ញុំចង់ជួបគាត់នៅឯព្រំដែន/DMZ ដើម្បីចាប់ដៃគាត់ ហើយនិយាយ សួស្ដី»។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា៖ «យើងនឹងនៅទីនោះ ហើយខ្ញុំគ្រាន់តែចង់ឱ្យដំណឹងជាមុន ពីព្រោះខ្ញុំមិនដឹងថាគាត់នៅឯណាទេឥឡូវនេះ។ គាត់អាចប្រហែលជាមិននៅក្នុងកូរ៉េខាងជើងទេ»។

    លោកបានបន្ថែមថា៖ «ប្រសិនបើគាត់ (លោកគីម) នៅក្នុងប្រទេស យើងនឹងអាចជួបគ្នាទៅវិញទៅមករយៈពេលពីរនាទី។ នោះជាអ្វីដែលយើងអាចធ្វើបាន ប៉ុន្តែវាក៏នឹងនៅតែល្អ»។ លោក ត្រាំ បាននិយាយថា គាត់ និងលោក គីម ជុងអ៊ុន ត្រូវគ្នាល្អណាស់៕

    អត្ថបទ៖ លីដា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay