ខ្មែរណូត

ស្វែងរក

  • PR

    OPPO ឆ្នាំនេះលេងមួយអស់ដៃហ្មង លេងម៉ាក្បាច់ផ្អើលព្រឹត្តិការណ៍ MWC នៅសៀងហៃ!

    BY Khmernote Media June 29, 2019
    OPPO ឆ្នាំនេះលេងមួយអស់ដៃហ្មង លេងម៉ាក្បាច់ផ្អើលព្រឹត្តិការណ៍ MWC នៅសៀងហៃ!

    មិនមែនចេះតែអួតនោះទេ វាបានក្លាយជាការពិតហើយសម្រាប់បច្ចេកវិទ្យាថ្មីដែល OPPO បានបំពាក់កាមេរ៉ាបង្កប់ក្រោមអេក្រង់ USC “Under Screen Camera” និង បច្ចេកវិទ្យាមួយទៀតដែលមានឈ្មោះថា “MeshTalk” ដែលអនុញ្ញាតឲ្យ ស្មាតហ្វូនរបស់ OPPO អាចធ្វើការ ហៅទូរស័ព្ទចេញ និងលេងឆាតទំនាក់ទំនងជាមួយគ្នាបានដោយមិនចាំបាច់ ប្រើប្រាស់ WI-FI, Bluetooth ឬអ៊ីនធឺណិត Sim Card ឡើយ ដោយគ្រាន់តែវាតម្រូវឲ្យស្មាតហ្វូនទាំងអស់នោះ ស្ថិតក្នុងចម្ងាយពីគ្នាចំនួន 3 គីឡូម៉ែត្រ ឬអាចឆ្ងាយជាងនេះ ទោះបើជាលោកអ្នកស្ថិតក្នុងស្ថានភាពក្នុងចំណោមមនុស្យកាន់តែច្រើន បច្ចេកវិទ្យានេះនៅតែអាចដំណើរការបានល្អ ដែលទាំងអស់នេះគឺជាភាពច្នៃប្រឌិតថ្មី ដែលបានដាក់បង្ហាញជាសាធារណៈក្នុងព្រឹត្តិការណ៍ MWC Shanghai ឆ្នាំ 2019 នៅប្រទេសចិន។

    បច្ចេកវិទ្យាថ្មីរបស់ OPPO នៅពេលនោះ ត្រូវបានមហាជន និង ក្រុមអ្នកសារព័ត៌មានក្នុងស្រុក និង អន្តរជាតិ ចោមរោមសង្កេតមើលយ៉ាងយកចិត្តទុកដាក់។ ក្នុងឱកាសនោះដែរ លោក Qiao Jiadong ជាប្រធានផ្នែកផលិតផលិតផលរបស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ឬ (Product Manager) បាននិយាយថា ក្រុមហ៊ុន OPPO បានប្តេជ្ញាចិត្តចំពោះការបង្កើននូវគំនិតច្នៃប្រឌិតផលិតផលថ្មីៗ និងជម្រុញបច្ចេកវិទ្យាទំនើបៗ ដែលអាចបង្កើតទៅជាបទពិសោធន៏កាន់តែទូលំទូលាយសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន ។

    លោកបានបញ្ជាក់ថា “បច្ចេកវិទ្យា USC និង MeshTalk គឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ OPPO នាពេលអនាគត ដែលយើងសង្ឃឹមថា វានឹងក្លាយទៅជាការចូលរួមចណែកក្នុងការលើកកម្ពស់ភាពវិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាដ៏ទំនើបចាប់ពីចំណុចសូន្យឡើងទៅ។ ហើយពួកយើងក៏បានចាត់ទុកថាការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗរបស់ពួកយើងគឺជាមធ្យោបាយដ៏ល្អដើម្បីសម្រេចក្តីស្រម៉ៃដែលគ្មានដែនកំណត់គ្រប់សេនារីយ៉ូទាំង អស់ ” ។

    ការបង្ហាញនូវបច្ចេកវិទ្យាកាមេរ៉ាបង្កប់ក្រោមអេក្រង់ជាលើកដំបូងដែលមើលទៅគ្មានរន្ធឆក គ្មានអេក្រង់ដំណក់ទឹក គ្មានកាមេរ៉ាហូតចេញចុះឡើង គឺលាតពេញស្អាតតែម្តង ប្រៀបបានទៅនឹងការចូលរួមដោះស្រាយបញ្ហាជាច្រើន ដែលធ្លាប់ជារបាំងភ្នែកនៅលើអេក្រង់របស់អ្នកនិយមប្រើប្រាស់ស្មាតហ្វូន ប៉ុន្តែយើងមិនទាន់ដឹងនៅឡើយទេថាកាមេរ៉ាបង្កប់ក្រោមអេក្រង់មួយនេះ នឹងត្រូវបំពាក់នៅលើទូរស័ព្ទម៉ូឌែលណានៅឡើយនោះទេ! ហើយវាអាចនឹងមកទីផ្សារស្រុកខ្មែរឬអត់? ដូច្នេះមានតែចាំអ៊ុតមើលទាំងអស់គ្នានៅពេលក្រោយទៀត ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay