ក្រុមហ៊ុនស្រាបៀលីអូ បានរៀបចំពីធីជប់លៀងជួបជុំថ្លែងអំណគុណដល់ដៃគូរ អាជីវជកម្ម និងតំណាងចែកចាយរបស់ខ្លួន
កាលពីរាត្រីថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩ ដែលមានឈ្មោះថា “it’s time to play Dinner Party” ។ កម្មវិធីជប់លៀងនេះ ត្រូវបានបង្កើតឡើងគឺដើម្បីជួបជុំ និងថ្លែងអំណគុណដល់ដៃគូរអាជីវកម្ម និងដេប៉ូ ចែកចាយមកពីមជ្ឃដ្ឋានខេត្តក្រុងទាំងអស់ដែលតែងតែ គាំទ្រនិងជួយជំរុញការលក់របស់ ស្រាបៀលីអូក្នុងទីផ្សារប្រទេសកម្ពុជា។
អគ្គនាយកក្រុមហ៊ុនស្រាបៀលីអូ បានថ្លែងក្នុងឱកាសពីធីជប់លៀងនេះថា “ស្រាបៀលីអូ គឺជាស្រាបៀដ៏ល្បីប្រចាំប្រទេសថៃ ហើយស្រាបៀលីអូរបស់យើងមាន វត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជាជាង២០ ឆ្នាំមកហើយ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីអតិថិជនរបស់យើង។ ជាក់ស្តែងការលក់របស់យើង គឺស្ថិតក្នុងទីផ្សារដ៏ប្រកួតប្រជែង ជាមួយក្រុមហ៊ុនដទៃ ទាំងដែលពួកគេមានយុទ្ធសាស្ត្រទីផ្សារនិងការលក់ស្រដៀងនឹង ផលិតផលយើង។
លោកបានបន្តថា៖ ក្រុមហ៊ុនស្រាបៀលីអូនឹងរក្សានូវរសជាតិរបស់ស្រាបៀឲ្យខុស ពីដៃគូរប្រកួតប្រជែងព្រោះអតិថិជនរបស់ស្រាបៀលីអូ តែងតែចូលចិត្តនឹងគាំទ្រនូវ រសជាតិនេះ។ ហើយក្រុមហ៊ុនស្រាបៀលីអូ នឹងបង្កើតនូវរូបរាងថ្មី សកម្មភាពទីផ្សារថ្មីៗ កាផ្សព្វផ្សាយថ្មីៗតាមរយៈ គេហទំព័រហ្វេសប៊ុក ការចុះផ្សព្វផ្សាយតាមផ្សារ ការលក់ពិសេស និងផ្ទាំងផ្សាយពាណិជ្ជកម្មទំនើបនានាផងដែ។ តាមរយៈយុទ្ធសា្រស្ត ទីផ្សារទាំងនេះ យើងនឹងធ្វើឲ្យស្រាបៀលីអូក្លាយទៅជា ម៉ាកស្រាបៀដែលល្បីបំផុត នៅអាស៊ុអាគ្នេយ៍។ស្រាបៀលីអូ និមិត្តរូបនៃភាពរីករាយ..!