ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទំនងមែន! នៅជប៉ុនមានសេវាជួលរថយន្តដែលអាចគេងបាន ដើម្បីជួយកាត់បន្ថយថ្លៃចំណាយលើសណ្ឋាគារ

    BY autoadmin July 1, 2019
    ទំនងមែន! នៅជប៉ុនមានសេវាជួលរថយន្តដែលអាចគេងបាន ដើម្បីជួយកាត់បន្ថយថ្លៃចំណាយលើសណ្ឋាគារ

    ខណៈប្រទេសជប៉ុនមានមិនខ្វះនូវបណ្តាញរថភ្លើង និងរថយន្ដក្រុងដ៏ល្អឥតខ្ចោះ ប៉ុន្តែវានៅតែមានផ្នែកខ្លះនៃប្រទេស ដែលតម្រូវឱ្យអ្នកជ្រើសយករថយន្តឯកជនមួយ មកដំណើរការការកម្សាន្តរបស់លោកអ្នក។ ជាអកុសលទីតាំងស្រស់ស្អាតរបស់ប្រទេសជាច្រើនគឺពិបាកនឹងទៅដល់ ហើយជម្រើសក្នុងការជ្រើសយកសណ្ឋាគារនៅទីនោះក៏បានក្លាយជារឿងកម្រ ហើយជម្រើសទាំងនេះក៏ច្បាស់ណាស់ថា វាមិនស្របទៅតាមសេដ្ឋកិច្ចរបស់យើងនោះទេ។ យ៉ាងណាក៏ដោយក្រុមហ៊ុនរថយន្តជួលមួយមានឈ្មោះថា Niconico Rentacar នៅឯប្រទេសជប៉ុន មានដំណោះស្រាយយ៉ាងល្អចំពោះបញ្ហាទាំងនេះ ព្រោះពួកគេបានដាក់ឱ្យជួលនូវរថយន្តដែលត្រូវបានបំពាក់ជាពិសេស ដើម្បីអាចឱ្យលោកអ្នកគេងបាននៅលើរថយន្តផ្ទាល់តែម្តង។

    រថយន្តដែលពួកគេដាក់ឱ្យជួលត្រូវបានគេស្គាល់ឈ្មោះថា Daihatsu Wake ហើយវាមិនត្រឹមតែជារថយន្ត ដែលមានទំហំធំតែមួយមុខនោះទេ។ ប៉ុន្តែវាជារថយន្តដ៏ទំនើបរបស់ជប៉ុន ដោយវាមានសមត្ថភាពអាចប្រែក្លាយជាបន្ទប់គេងបាន។ គ្រាន់តែបត់កៅអីរបស់វាចុះក្រោម នោះលោកអ្នកនឹងអាចទទួលបាននូវចន្លោះទំនេរដ៏ធំទូលាយដូចនឹងគ្រែបន្ទប់មួយ ហើយលោកអ្នកអាចយកចន្លោះទំនេរនោះធ្វើជាកន្លែងសម្រាកបានយ៉ាងងាយស្រួល ដោយមិនចាំបាច់អស់ប្រាក់ជួលសណ្ឋាគារ ដែលមានតម្លៃថ្លៃៗ។ រថយន្តនេះមានបន្ថែមវាំងនននៅបង្អួចទាំងសងខាងរបស់វា ដើម្បីអាចឱ្យលោកអ្នកសម្រាកដោយគ្មានការរំខានពីពន្លឺព្រះអាទិត្យ។

    ក្រុមហ៊ុន Niconico Rentacar ក៏បានឱ្យដឹងដែរថា រថយន្តនេះគឺសមស្របសម្រាប់ដំណើរកម្សាន្តជាលក្ខណៈចូលព្រៃឆ្ងាយ ទៅស្ទូចត្រី ឬក៏ដំណើរកម្សាន្តបែបធម្មជាតិពីព្រលឹមទៀបភ្លឺ ឬពេលព្រលប់ -ល- ។ តម្លៃរបស់វាគឺ ១០,០០០យេន (៩៣ដុល្លារ) សម្រាប់រយៈពេលជួល ១យប់ ២ថ្ងៃ ហើយបើថែមដល់ ២យប់ គឺគ្រាន់តែបន្ថែមថ្លៃ ៧,០០០យេន ប៉ុណ្ណោះ ដែលនេះគឺសមរម្យបំផុតនៅក្នុងទីផ្សារជប៉ុន។ លោកអ្នកអាចទទួលយកសេវាជួលនៅឯតំបន់ Hachioji Horinouchi ក្នុងទីក្រុងតូក្យូ និងព្រលានយន្តហោះ New Chitose នៅឯកោះ ហុកកៃដូ ៕

    អត្ថបទ៖ លីដា

    Share This Post: