ពីមុនទៅពិនិត្យផ្ទៃពោះត្រូវអស់លុយ តែពេលនេះស្ត្រីមានផ្ទៃពោះដែលទៅពិនិត្យគ្រប់ចំនួន នឹងទទួលបានថវិកាបន្ថែមពីខាងមន្ទីរពេទ្យទៀត
នៅព្រឹកថ្ងៃចន្ទ ១៤ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីផ្ទេរការគ្រប់គ្រង សាលាកុមារ ពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មីទៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ ស្ថិតនៅខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដោយនៅមុននេះបន្តិចយោងតាមការបង្ហោះរបស់ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថា៖ “ពីមុន ស្ត្រីយេីងពេលមានផ្ទៃពោះ ទៅពិនិត្យពេទ្យដោយអស់លុយ ចាប់ពីពេលនេះទៅ ពេលទៅពិនិត្យពេទ្យបានលុយថែមទៀត។ ហេីយត្រូវទៅពិនិត្យ ៤ ដង។ យេីងធ្វើនេះដេីម្បីបន្ថយអត្រាកុមារដែលកេីតមកមានកាយសម្បទា ឬ សតិបញ្ញា មិនគ្រប់គ្រាន់”។ ដោយនេះគឺជាប្រសាសន៍របស់សម្តេចតេជោក្នុងឱកាសធ្វើអធិបតីក្នុងការផ្ទេរសាលាកុមារ គថ្លង់ ទៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ។ គួរបញ្ជាក់ថាការពិនិត្យផ្ទៃពោះចំនួន៤ដងនឹងទទួលបានថវិកានេះគឺមានគ្រប់មន្ទីរពេទ្យដែលបានចុះកិច្ចព្រមព្រៀងជាមួយ បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ផ្នែកថែទាំសុខភាព ទូទាំងប្រទេស៕


