ASUS ROG រៀបចំព្រឹត្តិការណ៍ដ៏ធំសម្រាប់អ្នកគាំទ្ររបស់ខ្លួន ជាមួយនឹងការដាក់បង្ហាញនូវផលិតផលថ្មីរបស់ខ្លួន
ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅផ្សារទំនើបThe Bridge ក្បែរកោះពេជ្រ៖ ក្រុមហ៊ុនយក្សASUS ROG បានបើកការដាក់តាំងបង្ហាញផលិតផលចុងក្រោយរបស់ខ្លួនសំរាប់ទីផ្សារកម្ពុជាក្នុងនោះរួមមាន៖ G531GU/ G731GU/ G731GV/ FX505DU និងFX505DT។
លោកLawrence Liuដែលជាប្រធានផ្នែកគ្រប់គ្រងផលិតផលASUS និងROGនៅកម្ពុជាបានថ្លែងអោយដឹងថា៖ ទីផ្សារប្រទេសកម្ពុជាពី១ឆ្នាំទៅ១ឆ្នាំតែងតែមានការកើនឡើងជាខ្លាំង ជាពិសេសវិស័យផ្នែកហ្គេម និងការឌីស្ស៉ាញជាដើម។ នេះគឺជាសញ្ញាវិជ្ជមានដែលស្របទៅនឹងទិសដៅរបស់ក្រុមហ៊ុនដែលផ្តោតខ្លាំងទៅលើគុណភាព តម្លៃ និងការច្នៃប្រឌិត។
ក្នុងនោះមានអ្នកចូលរួមប្រមាណជាង៤០០នាក់ដែលពួកគាត់សុទ្ធសឹងជាអ្នកឌីស្ស៉ាញ និងGamers។ ស្របពេលជាមួយក្រុមហ៊ុនASUS បានប្រកាសពីភាពជោគជ័យរបស់ខ្លួនក្នុងទីផ្សារកម្ពុជា ក៏ដូចជាទីផ្សារអន្តរជាតិ ក្រុមហ៊ុន១នេះត្រូវបានប្រកាសថាខ្លួនទទួលបានចំណាត់ថ្នាក់លេខ១ផ្នែកគំនិតច្នៃប្រឌិតទៅលើផលិតផលក្នុងវិស័យបច្ចេកវិទ្យាផ្នែកកុំព្យូទ័រផងដែរ។ តួយ៉ាងយើងឃើញមានកុំព្យូទ័រម៉ូដែល G731GU ដែលមានការរចនាបែបកាច មានប្រព័ន្ធខ្យល់ការពារកំដៅខ្ពស់ មានអេក្រង់ទូលាយនិងពណ៌ដិតល្អកំរិតIPSសេរីចុងក្រោយដែលផ្តល់ភាពងារស្រួលដល់អ្នកប្រើប្រាស់ក្នុងការឌីស្ស៉ាញ និងលេងហ្គេមកំរិតធ្ងន់។ ភាគច្រើនកុំព្យូទ័រទាំងនោះមានភាពលើសពីកុំព្យូទ័រដ៏ទៃទៀតក្នុងផ្សារលើចំណុច១ចំនួនបន្ថែមទៀតរួមមាន៖ KeyStoneដែលត្រូវបានប្រើប្រាស់សំរាប់កែប្រែSettingភ្លើងពណ៌ Settingក្នុងហ្គេមនិងកម្មវិធីប្រើប្រាស់ ក៏ដូចជាការលាក់ឯកសារសំងាត់ផ្ទាល់ខ្លួនផងដែរ។ RGBដោយគ្រាប់ដែលស្ថិតលើបន្ទះក្តារចុច រួមទាំងបន្ទាត់ខ្សែRGB៣ខ្សែព័ទ្ធជុំវិញកុំព្យូទ័រ យើងអាចនិយាយបានថាវាជាកុំព្យូទ័របែបកំណាច និងមានឥទ្ធិពលតែម្តង។ ក្រៅពីម៉ូដែលROG ក្រុមហ៊ុននេះក៏មានដាក់តាំងបង្ហាញម៉ូដែលTUFហ្គេមមីងដែលជាកុំព្យូទ័រប្រភេទហ្កេមមីងធុនមធ្យម និងមានតម្លៃសមរម្យដែលអាចអោយអតិថិជនភាគច្រើនអាចទទួលយកបានសំរាប់ការងារឌីស្ស៉ាញទូទៅ និងលេងហ្គេមផងដែរ។
អ្វីដែលគួរអោយចាប់អារម្មណ៍បន្ថែមទៀតនោះគឺថា យើងឃើញមានការប្រកួតហ្គេមDota2ដែលត្រូវការពណ៌អេក្រង់កំរិតខ្ពស់ និង PUBGដែលត្រូវការRefresh rateកំរិតខ្ពស់ដើម្បីភាពជាអ្នកឈ្នះផងដែរ។
ជាចុងក្រោយយើងឃើញមានការចូលរួមពីសំណាក់Youtuberល្បីៗជាច្រើនរូប និងក្រុមCosplay របស់Dark Fantasy សំរាប់ញាំងបរិយាកាសអោយកាន់តែរីករាយ ជាមួយការសំណេះសំណាល និងចែករំលែកបទពិសោធក្នុងវិស័យអេឡិចត្រូនិច ក៏ដូចជាការងារប្រចាំថ្ងៃថែមទៀតផង។
ROG Facebook: https://www.facebook.com/ASUSROGKH
ASUS Facebook: https://www.facebook.com/asus855








