មនុស្ស ៦២នាក់ មកពីរដ្ឋចំនួន ៨ នៅអាមេរិក បានឆ្លងបាក់តេរី salmonella ពីផ្លែល្ហុងដែលនាំចូលពីម៉ិកស៊ិក
អ្នកស្រុករស់នៅតំបន់ New England របស់សហរដ្ឋអាមេរិក ត្រូវបានគេព្រមានឱ្យឈប់បរិភោគផ្លែល្ហុងដែលនាំចូលពីប្រទេសម៉ិកស៊ិក ដោយសារផ្លែល្ហុងទាំងនោះមានផ្ទុកនូវបាតេរីឈ្មោះ salmonella ។ មជ្ឈមណ្ឌលត្រួតពិនិត្យ និងទប់ស្កាត់ជំងឺ បានចេញសេចក្តីជូនដំណឹងសុវត្ថិភាពម្ហូបអាហារមួយជាបន្ទាន់ បន្ទាប់ពីមានករណីចំនួន ៦២ ដែលមនុស្សមកពីរដ្ឋចំនួន ៨ ត្រូវបានគេរាយការណ៍ថា កំពុងឆ្លងបាក់តេរី salmonella នេះ។

វាត្រូវបានគេជឿជាក់ថា ប្រភពនៃការឆ្លងមេរោគនេះគឺមកពីផ្លែល្ហុងដែលនាំចូលពីម៉ិកស៊ិក និងត្រូវបានលក់នៅក្នុងរដ្ឋ Connecticut, Massachusetts, New Jersey, New York, Pennsylvania និង Rhode Island ។ ទោះជាយ៉ាងណាក៏ដោយករណីថ្មីចុងក្រោយនៃមេរោគនេះ ត្រូវបានគេរាយការណ៍កាលពីថ្ងៃទី ៨ ខែមិថុនា។ មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ CDC បានរកឃើញថា មនុស្ស ២នាក់ ដែលមកពីគ្រួសារខុសគ្នានៅឯរដ្ឋ Connecticut បានឆ្លងមេរោគនេះ បន្ទាប់ពីពួកគេបានទទួលទានផ្លែល្ហុងពីហាងលក់ផ្លែឈើតែមួយ។
ប្រជាជនរបស់រដ្ឋ Florida ម្នាក់ ដែលកំពុងឆ្លងជំងឺនេះ ក៏បានធ្វើដំណើរទៅរដ្ឋ Connecticut មួយសប្តាហ៍មុនផងដែរ មុនពេលដែលគាត់ចាប់ផ្តើមឈឺ។ នេះបើយោងតាមសារព័ត៌មាន ABC News ។ មនុស្សប្រហែល ១.២លាននាក់ បានធ្លាក់ខ្លួនឈឺដោយសារធាតុ Salmonella ដែលនាំឱ្យមានមនុស្សចំនួន ២៣,០០០នាក់ ត្រូវដេកសម្រាកនៅមន្ទីរពេទ្យ និងប្រហែល ៤៥០នាក់ បានស្លាប់ ជារៀងរាល់ឆ្នាំ។
ស៊ុត និងផលិតផលប្រចាំថ្ងៃ គឺជាប្រភពមួយនៃប្រភពទូទៅបំផុតនៃជំងឺដែលចេញពីសារធាតុដែលមានក្នុងអាហារ (foodborne illness) ប៉ុន្តែការឆ្លងក៏អាចបណ្ដាលមកពីការបរិភោគសាច់បក្សី សាច់ ផ្លែឈើ បន្លែ គ្រឿងទេស និងគ្រាប់ធញ្ញជាតិ -ល- ។ រោគសញ្ញាដែលបណ្តាលមកពីបាក់តេរី Salmonella រួមមាន៖ រាគរូស គ្រុនក្តៅ និងរមួលពោះ ក្នុងរយៈពេល ៣ ថ្ងៃ ឬអាចមានរយៈពេលពី ៤ ទៅ ៧ ថ្ងៃ៕



អត្ថបទ៖ លីដា