ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បាតុករបានចេញមកតវ៉ាជាថ្មីម្ដងទៀត ចំថ្ងៃខួបរំលឹកលើក ទី២២ ដែលអង់គ្លេសបានប្រគល់អធិបតេយ្យភាពរបស់ហុងកុង ទៅឱ្យប្រទេសចិន

    BY autoadmin July 1, 2019
    បាតុករបានចេញមកតវ៉ាជាថ្មីម្ដងទៀត ចំថ្ងៃខួបរំលឹកលើក ទី២២ ដែលអង់គ្លេសបានប្រគល់អធិបតេយ្យភាពរបស់ហុងកុង ទៅឱ្យប្រទេសចិន

    ការតវ៉ាបានកើតឡើងសារជាថ្មីម្ដងទៀតហើយ ចំពេលដែលទីក្រុងហុងកុងប្រារព្ធខួបលើក ទី២២ នៃការប្រគល់អធិបតេយ្យភាពរបស់ខ្លួន ទៅឱ្យប្រទេសចិនដោយអង់គ្លេស កាលពី ឆ្នាំ១៩៩៧ ខណៈទីក្រុងផ្ទាល់កំពុងមានភាពចម្រូងចម្រាសជុំវិញរឿងធ្វើបត្យាប័ន។ នៅព្រឹកថ្ងៃទី ១ ខែកក្កដា វេលាម៉ោង ៣រសៀល (ម៉ោងក្នុងស្រុក) ការតវ៉ាមួយបានផ្ទុះឡើងនៅឯតំបន់ Admiralty និង Wan Chai ដោយក្រុមអ្នកតវ៉ារាប់រយនាក់បានព្យាយាមចូលទៅជិតកន្លែងប្រារព្ធពិធី នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ក្រុងហុងកុងនៅលើមាត់ទន្លេ Wan Chai ។

    អំឡុងការប៉ះទង្គិចគ្នា ក៏មានមន្ត្រីប៉ូលីសប្រហែល ២០០នាក់ នៅក្បែរនោះ បានបាញ់ម្សៅម្ទេសបង្ហូរទឹកភ្នែក ដើម្បីបណ្ដេញហ្វូងមនុស្សឱ្យត្រឡប់ទៅតំបន់ Admiralty វិញ។ ក្នុងអំឡុងពេលប្រារព្ធពិធីជប់លៀងនៅពេលព្រឹកនោះផងដែរ នាយកប្រតិបត្តិលោកស្រី Carrie Lam ក៏បានសន្យាកែប្រែរចនាប័នគ្រប់គ្រងរដ្ឋបាលរបស់គាត់ ដោយចាប់ផ្តើមពីខ្លួនគាត់ផ្ទាល់ផងដែរ ប៉ុន្តែបាតុករចង់ឱ្យគាត់លាលែងពីតំណែងតែម្ដង។ គួរឱ្យដឹងផងដែរថា ក្រុមអ្នកតវ៉ាបានដើរក្បួនពី Victoria Park លើផ្លូវ Causeway Bay នឹងបញ្ចប់នៅឯផ្លូវ Chater នៅកណ្តាលទីក្រុងហុងកុង៕

    អត្ថបទ​៖ លីដា

    Share This Post: