ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្យុះព្រឹលកម្ពស់រហូតដល់ ១.៥ម៉ែត្រ គ្របដណ្ដប់ពេញទីក្រុង Guadalajara របស់ប្រទេសម៉ិកស៊ិក

    BY autoadmin July 1, 2019
    ព្យុះព្រឹលកម្ពស់រហូតដល់ ១.៥ម៉ែត្រ គ្របដណ្ដប់ពេញទីក្រុង Guadalajara របស់ប្រទេសម៉ិកស៊ិក

    តំបន់ជាយក្រុងចំនួន ៦ ក្នុងទីក្រុង Guadalajara របស់ប្រទេសម៉ិចស៊ីកូ ត្រូវបានកប់ក្នុងក្នុងស្រទាប់ទឹកកកដ៏ក្រាស់ បន្ទាប់ពីព្យុះព្រឹលបានវាយប្រហារមកទីក្រុងនេះ។ ផ្ទាំងទឹកកកមានកម្រាស់រហូតដល់ទៅ ១.៥ម៉ែត្រ ដែលកកនៅនឹងកន្លែង និងស្ទើរតែកប់រថយន្តលិចចូលក្នុងព្រឹលកកទាំងនោះ។ ឧបករណ៍ការពារស៊ីវិលក៏ត្រូវបានគេដាក់ពង្រាយ ដើម្បីរំដោះផ្លូវក្នុងទីក្រុងមានប្រជាជនចំនួន ៥លាននាក់ ដែលស្ថិតនៅភាគខាងជើងនៃទីក្រុងម៉ិកស៊ីកូ។ មន្រ្តីមូលដ្ឋានក៏បានរាយការណ៍អំពីទឹកជំនន់ និងមានការបាក់ដើមឈើផងដែរ ប៉ុន្តែគ្មាននរណាបានរងរបួសនៅក្នុងហេតុការណ៍នោះទេ។

    ជាការពិតទៅទីក្រុងនេះបានរងសីតុណ្ហភាពក្ដៅជាង ៣០អង្សាសេ មុនពេលដែលវាត្រូវបានព្យុះព្រឹលបោកបក់លើ។ ទីក្រុងនេះក៏ធ្លាប់ជួបការវាយប្រហារដោយព្យុះព្រឹលពីមុនមកដែរ ប៉ុន្តែមិនធ្ងន់ធ្ងរដូចលើកនេះទេ។ អាជ្ញាធរក៏បាននិយាយថា ផ្ទះចំនួន ២០០ខ្នង ត្រូវបានរងការខូចខាត ហើយរថយន្ដជាច្រើនបានបោកបក់ទៅតាមព្យុះនៅក្នុងទីក្រុង និងតំបន់ជុំវិញនោះ។ លោក Enrique Alfaro អភិបាលរដ្ឋបាននិយាយថា វាជារឿងមិនគួរឱ្យជឿ។ លោកបានមានប្រសាសន៍ថា៖ «ប៉ុណ្ណឹងហើយយើងនៅតែសួរខ្លួនឯងថា តើការប្រែប្រួលអាកាសធាតុជារឿងពិត ឬអត់។ ទាំងនេះវាជាបាតុភូតធម្មជាតិ ដែលយើងមិនធ្លាប់បានឃើញពីមុនមក»៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: