ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នាយកប្រតិបត្តិអ្នកស្រី Carrie Lam បានថ្កោលទោសយ៉ាងខ្លាំងចំពោះការតវ៉ា របស់បាតុករក្រុងហុងកុង

    BY autoadmin July 2, 2019
    នាយកប្រតិបត្តិអ្នកស្រី Carrie Lam បានថ្កោលទោសយ៉ាងខ្លាំងចំពោះការតវ៉ា របស់បាតុករក្រុងហុងកុង

    នាយកប្រតិបត្តិរបស់ហុងកុងបានថ្កោលទោសយ៉ាងខ្លាំងចំពោះការតវ៉ាចុងក្រោយបំផុត ដែលប្រឆាំងនឹងច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាស។ អ្នកស្រី Carrie Lam បានធ្វើសេចក្ដីរាយការណ៍ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃអង្គារនេះជាច្រើនម៉ោង បន្ទាប់ពីបាតុករបានវាយបំបែកអគារសំខាន់របស់រដ្ឋាភិបាល។ អ្នកស្រីបាននិយាយថា៖ «ការប្រើអំពើហិង្សា និងការបំផ្លិចបំផ្លាញដោយបាតុករ ដែលបានចូលក្នុងអគារក្រុមប្រឹក្សាសភា។ នេះគឺជាអ្វីដែលយើងគួរតែថ្កោលទោសយ៉ាងធ្ងន់ធ្ងរ»។ គួរឱ្យដឹងផងដែរថា បាតុករបានវាយបំបែកកញ្ចក់ក្រាស់អគារក្រុមប្រឹក្សាសភា ដើម្បីចូលទៅក្នុងអគារនោះ។

    មន្ត្រីរដ្ឋាភិបាលបាននិយាយថា មនុស្ស ៥៤នាក់ បានរងរបួស រួមទាំងប៉ូលីសខ្លះដែរ។ ការតវ៉ានេះបានកើតឡើង ខណៈដែលទីក្រុងហុងកុងបានប្រារព្ធខួបលើក ទី២២ កាលពី ថ្ងៃទី១ ខែកក្កដា ដែលចក្រភពអង់គ្លេសបានប្រគល់ទីក្រុងនេះទៅឱ្យប្រទេសចិនវិញ។ ក្រុមបាតុករគាត់ព្យាយាមប្រឆាំងនឹងច្បាប់ ដែលអនុញ្ញាតឱ្យជនល្មើសនៅហុងកុងត្រូវបានធ្វើជាឈ្លើយសឹកទៅកាន់ដីគោក (ធ្វើបត្យាប័ន) ។ ប្រតិកម្មប្រឆាំងបានធ្វើឱ្យមនុស្សរាប់លាននាក់ដើរតាមផ្លូវក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីឱ្យបញ្ឈប់ការស្នើ។ ចំណែកអ្នកស្រី Carrie Lam វិញគាត់បានប្រឆាំងនឹងការអំពាវនាវរបស់បាតុករ ដែលទាមទារឱ្យអ្នកស្រីលាឈប់ពីតំណែងរបស់គាត់។

    កាលពីខែមុនលោកស្រីក៏បានបញ្ជាក់ដែរថា វិក័យប័ត្រធ្វើបត្យាប័ននឹងត្រូវបានផ្អាក ហើយគាត់គ្មានផែនការដើម្បីបន្តការជជែកវែកញែកនោះទេ។ គាត់និយាយថា ច្បាប់នេះទំនងជានឹងផុតកំណត់នៅខែកក្កដាខាងមុខ នៅពេលដែលនីតិប្បញ្ញត្តិបច្ចុប្បន្នផុតកំណត់។ ប៉ុន្តែមនុស្សជាច្រើននៅហុងកុង ពួកគាត់ចង់ឃើញច្បាប់នេះត្រូវបានលុបចោលទាំងស្រុងតែម្តង ដោយមិនមែនគ្រាន់តែពន្យា៕

    អត្ថបទ៖ លីដា

    Share This Post: