ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម គួច ចំរើន បញ្ជាក់ថា ត្រូវដោះស្រាយបញ្ហា៣នេះជាបន្ទាន់មុនគេ ពេលចូលធ្វើជាអភិបាលខេត្តព្រះសីហនុ

    BY Khmernote Media July 2, 2019
    ឯកឧត្តម គួច ចំរើន បញ្ជាក់ថា ត្រូវដោះស្រាយបញ្ហា៣នេះជាបន្ទាន់មុនគេ ពេលចូលធ្វើជាអភិបាលខេត្តព្រះសីហនុ

    កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងសហការី អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ។

    ក្នុងនោះផងដែលឯកឧត្តម គួច ចំរើន បានស្វាគមន៍ប្រតិភូសភាពាណិជ្ជកម្មខេត្ត ព្រមទាំងបានលើកឡើងពីផែនការដែលឯកឧត្តមគ្រោងនឹងដោះស្រាយ ដោយបច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធផ្លូវ លូ និង បរិស្ថានក្នុងខេត្តកំពុងប្រឈមខ្លាំងទាមទារឱ្យមានដោះស្រាយជាបន្ទាន់។ ឯកឧត្តម គួច ចំរើន បញ្ជាក់ថានៅជំហានដំបូងនេះយើងបានឱ្យក្រុមការងារ បច្ចេកទេសធ្វើការសិក្សាលើប្រវែងលូ, តម្លៃនៃការសាងសង់, ការប្រើរយៈពេលនៃការសាងសង់ ព្រមទាំងការវិនិយោគប្រព័ន្ធលូទឹកកខ្វក់ និងលូទឹកភ្លៀង។

    បញ្ហាមួយទៀតដែលកំពុងសិក្សាគំរោងសាងសង់ផ្លូវ មួយខ្សែចេញពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្នុងឃុំរាម កាត់តាមផ្លូវឆ្ពោះទៅវត្តអូរត្រេះ បន្តចូលមក្នុងក្រុងព្រះសីហនុ ដើម្បីជួយសម្រួល កាត់បន្ថយការកកស្ទះចរាចរណ៍ពីផ្លូវជាតិលេខ៤ ។ ឯកឧត្តមបន្តទៀតថារដ្ឋបាលខេត្តមានគម្រោងបង្វែរឡានដឹកទំនិញធុនធ្ងន់ រថយន្ត កុងតឺន័រ ឱ្យបើកបរតាមច្រកស្រុកស្ទឹងហាវវិញ។ ឯកឧត្តមក៏បានស្នើឲ្យសភាពាណិជ្ជកម្មសហការជាមួយរដ្ឋបាលខេត្តពន្យល់ែណនាំឲ្យអ្នកវិនិយោគយល់កាន់តែច្បាស់ពីច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីអ្នកវិនិយោគងាយស្រួលក្នុងការប្រកបអាជីវកម្ម៕

    ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង/ Pen Khon
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay