អន្តរជាតិ
អាមេរិកសម្រេចព្រមលក់អាវុធ ដែលមានតម្លៃ១ពាន់លានដុល្លារឲ្យទៅអារ៉ាប៊ីសាអូឌីត
BY Khmernote Media
March 23, 2018
សហរដ្ឋអាមេរិកបានសម្រេចលក់អាវុធ ដែលមានតម្លៃសរុប១ពាន់លានដុល្លារឲ្យទៅអារ៉ាប៊ីសាអូឌីត នេះបើយោងតាមសារព័ត៌មាន reuter។ តាមរយៈសារព័ត៌មានអេឡិចត្រូនិចមួយនេះបានឲ្យដឹងថា អាវុធ ដែលអាមេរិកគ្រោងនឹងលក់នោះ រួមមានរថពាសដែកដែលអាចការពារមីស៊ីលតម្លៃសរុប ៦៧០លានដុល្លារ និងសភាវុធជាច្រើនប្រភេទផងដែរ។
ការបញ្ជាទិញអាវុធរបស់អារ៉ាប៊ីសាអូឌីតនេះត្រូវគេមើលឃើញ អារ៉ាប៊ីសាអូឌីតទំនងជាមានបំណងទុកប្រើក្នុងសង្គ្រាមប្រឆាំងជាមួយប្រទេសយេម៉ែន ព្រោះថាកាលពីពេលថ្មីនេះមានក្រុមឧទ្ទាមយេម៉ែនជាច្រើននាំគ្នាប្រឆាំងជាមួយនឹងអារ៉ាប៊ីសាអូឌីត។ សូមបញ្ជាក់ថាកន្លងមកអាមេរិក បានដើរតួរយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់អាវុធទៅកាន់អារ៉ាប៊ីសាអូឌីត ហើយអាមេរិក និងអារ៉ាប៊ីសាអូឌីតក៏មានទំនាក់ទំនងកាទូតល្អជាមួយគ្នាផងដែរ ដូចនេះអាមេរិកអាចនឹងជួយអារ៉ាប៊ីសាអូឌីតជាច្រើនឆ្នាំបន្តទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ rt