រលំជញ្ជាំងទៅលើផ្ទះតូចៗរបស់ប្រជាជនបណ្ដាលឱ្យមនុស្សស្លាប់ ១២នាក់ ដោយសារភ្លៀងធ្លាក់ខ្លាំងពីរថ្ងៃជាប់ៗគ្នានៅប្រទេសឥណ្ឌា
ជញ្ជាំងមួយបានដួលរលំទៅលើទីលានហិរញ្ញវត្ថុនៅឯទីក្រុងបុមបៃកាលពីថ្ងៃអង្គារ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន ១៣នាក់ ខណៈទីក្រុងមានភ្លៀងធ្លាក់ពីរថ្ងៃជាប់ៗគ្នា។ ដោយសារតែភ្លៀងធ្លាក់ខ្លាំងពេកវាបានបង្អាក់ផ្លូវដែក និងផ្លូវអាកាស ហើយបង្ខំឱ្យអាជ្ញាធរប្រកាសការឈប់សម្រាកជាសាធារណៈ។ ទីក្រុងបុមបៃគឺកំពុងព្យាយាមប្រែក្លាយខ្លួនឱ្យទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកល ប៉ុន្តែផ្នែកធំៗនៃទីក្រុងនេះកំពុងតែមានការពិបាក ក្នុងការតស៊ូដើម្បីទប់ទល់នឹងភ្លៀងមូសុងប្រចាំឆ្នាំ ខណៈការរីកលូតលាស់នៃការសាងសង់ និងបញ្ហាស្ទះកាកសំណល់ បានរីករាលដាលកាន់តែខ្លាំងឡើង។

មន្ត្រីផ្នែកសង្គ្រោះម្នាក់បានឱ្យដឹងថា ភ្លៀងធ្លាក់បាននាំមកនូវជញ្ជាំងបាក់ ទៅលើផ្ទះតូចៗរបស់ប្រជាជនដែលបានសាងសង់នៅលើជម្រាលភ្នំមួយ នៅឯតំបន់ Malad ដែលជាតំបន់ជាយក្រុងភាគខាងលិចរបស់ទីក្រុងបុមបៃ។ មន្ត្រីរូបនេះបានបន្ថែមថា៖ «ការងារជួយសង្គ្រោះនៅតែបន្ត។ រហូតមកដល់ពេលនេះយើងបានជួយសង្គ្រោះមនុស្សច្រើនជាង ១០នាក់»។ ភ្លៀងធ្លាក់ជាង ៣០០មីលីម៉ែត្រ បានធ្លាក់ចុះច្រើនជាង ២៤ម៉ោង នៅតាមតំបន់មួយចំនួន ដោយបានជន់លិចផ្លូវ និងផ្លូវរថភ្លើង ដែលបង្ខំឱ្យមានការផ្អាកសេវារថភ្លើង ដែលមនុស្សរាប់លាននាក់ធ្វើដំណើររាល់ថ្ងៃ៕

អត្ថបទ៖ លីដា