ក្រសួងការបរទេសប្រកាសពីការប្រកួតគូរនិមិត្តសញ្ញា (Logo) សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២០ខាងមុខ
យោងតាមការប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការជូនដំណឹងដល់យុវជន យុវតី សិស្សនិស្សិត ទាក់នឹងការចូលរួមប្រកួតប្រជែងគូរនិមិត្តសញ្ញា (logo) សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ នៅព្រះរាជាណាចក្រកម្ពុជា។ ការគូរ Logo នេះផ្អែកលើឯកសារទស្សនទាននៃកិច្ចប្រជុំកំពូលនេះដូចមានគោរពជូនភ្ជាប់។ ជាមួយគ្នានេះដែរ គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប បានផ្តល់ជូននូវគំរូ logo ខ្លះៗនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបមុនៗសម្រាប់ជាមូលដ្ឋានក្នុងការគូរ។
ជ័យលាភីនឹងទទួលបានថវិកាលើកទឹកចិត្តចំនួន ៤លានរៀល។ បេក្ខជនដែលចូលរួមប្រកួតប្រជែង ត្រូវបញ្ជូន logo ដោយមានពន្យល់ពីអត្ថន័យនៃ logo មកកាន់អ៊ីម៉ែល asem.cambodia@gmail.com ចាប់ពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២០ ខាង មុខនេះ គឺជាកិច្ចប្រជុំលើកទី១ហើយដែលត្រូវបានរៀបចំនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕




ដោយ៖ ណារ៉ែន