ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មិត្តភាពពិត! មិត្តភក្តិស្រីទាំង៧នាក់ នាំគ្នាសន្សំលុយរហូតបានសាងសង់វីឡានៅជាយក្រុង គ្រាន់បានរស់នៅជាមួយគ្នាពេលចូលនិវត្តន៍ពីការងារ

    BY autoadmin July 2, 2019
    មិត្តភាពពិត! មិត្តភក្តិស្រីទាំង៧នាក់ នាំគ្នាសន្សំលុយរហូតបានសាងសង់វីឡានៅជាយក្រុង គ្រាន់បានរស់នៅជាមួយគ្នាពេលចូលនិវត្តន៍ពីការងារ

    អ្វីគ្រប់យ៉ាងចាប់ផ្ដើមពីការនិយាយកំប្លែងលេងជាមួយគ្នា របស់មិត្តល្អមួយក្រុមមានគ្នា ៧នាក់ ដែលពួកគាត់បានស្គាល់គ្នាអស់រយៈពេលជាងពីរទសវត្សរ៍ ឬច្រើនជាងនេះ។ ពួកគេនឹងចូលនិវត្តន៍នៅថ្ងៃណាមួយ ហើយមានបំណងចង់រស់ជាមួយគ្នានៅរហូតដល់ដង្ហើមចុងក្រោយ។ ដោយចៃដន្យម្នាក់ក្នុងចំណោមពួកគេបានរកឃើញផ្ទះចាស់មួយកន្លែង ដែលមានទំហំ ៧០០ម៉ែត្រការ៉េ ចម្ងាយប្រហែល ៧០គីឡូម៉ែត្រ ពីទីក្រុង Guangzhou កាលពីឆ្នាំ២០១៨ ។ ពួកគាត់ក៏បានប្រមូលលុយគ្នាចំនួន ៤លានយ័ន (៥៨០,០០០ដុល្លារអាមេរិក) និងបានចាប់ផ្ដើមជួសជុលវាឡើងវិញ ដើម្បីបង្កើតផ្ទះក្នុងក្តីសុបិន្តចូលនិវត្តន៍ចាប់ពីពេលនោះមក។

    ជាលទ្ធផលគឺពួកគាត់ទទួលបានផ្ទះដ៏ស្រស់ស្អាតកម្ពស់ ៣ជាន់កន្លះ ដែលមានទីតាំងលើដីភ្នំមួយកន្លែង ជាមួយនឹងបន្ទប់កញ្ចក់តូចមួយ សម្រាប់មើលទៅវាលស្រែយ៉ាងទំនង។ នៅជាន់ផ្ទាល់ដីរបស់ផ្ទះមានចន្លោះធំល្មមសម្រាប់ការរស់នៅជុំគ្នានេះ ខណៈបន្ទប់នៅជាន់ខាងលើទាំងអស់សុទ្ធតែដាច់ដោយឡែកពីគ្នា។ ជាពិសេសដើម្បីទប់ស្កាត់ភាពមិនចុះសំរុងគ្នានៅពេលដែលពួកគេចូលមករស់នៅជុំគ្នា ពួកគេក៏បានសម្រេចចិត្តថា ពួកគេម្នាក់ៗនឹងត្រូវតែមានជំនាញផ្សេងៗពីគ្នា ដើម្បីជាប្រយោជន៍ដល់ជីវិតទាំងអស់គ្នានៅពេលចូលនិវត្តន៍។ ដោយក្នុងនោះពួកគេម្នាក់ៗអាចនឹងមានជំនាញចម្អិនម្ហូប ដាំបន្លែ តន្ត្រី ថ្នាំបុរាណចិន -ល- រៀងខ្លួន៕

    អត្ថបទ៖ លីដា

    Share This Post: