ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដាក់ពាក្យលឿនៗ! ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀន កម្រិតឧត្តម “បរិញ្ញា+១” ជំនាន់ទី២៥ រហូតដល់ទៅ១ពាន់នាក់ ឲ្យចូលរៀននៅវិទ្យាស្ថានជាតិអប់រំ

    BY Khmernote Media July 2, 2019
    ដាក់ពាក្យលឿនៗ! ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀន កម្រិតឧត្តម “បរិញ្ញា+១” ជំនាន់ទី២៥ រហូតដល់ទៅ១ពាន់នាក់ ឲ្យចូលរៀននៅវិទ្យាស្ថានជាតិអប់រំ

    ក្នុងឆ្នាំសិក្សា ២០១៩-២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសប្រឡងជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន កម្រិតឧត្តម “បរិញ្ញា+១” ជំនាន់ទី២៥ ចំនួន ១,០០០នាក់ ឲ្យចូលរៀននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំ។

    កាលបរិច្ឆេទនៃការទទួលពាក្យសុំចុះឈ្មោះប្រឡង ចាប់ពីថ្ងៃផ្សព្វផ្សាយរហូតដល់ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង ១៧និង០០ ល្ងាច។ សម័យប្រឡងគឺនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ បេក្ខជនម្នាក់ៗត្រូវប្រឡង២វិញ្ញាសា រួមមាន វប្បធម៌ទូទៅ និង ឯកទេស។ កន្លែងដាក់ពាក្យ នៅវិទ្យាស្ថានអប់រំ។ ទាញយកពាក្យសុំចុះឈ្មោះប្រឡង តាមរយៈតំណរភ្ជាប់នេះ drive.google.com

    ដោយ៖ ណារ៉ែន

    Share This Post: