ព័ត៌មានជាតិ
ទូកនេសាទមួយគ្រឿង បានរសាត់បុកច្រាំងបណ្តាលអោយខូចខាតទាំងស្រុង
BY Khmernote Media
July 2, 2019
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាមានករណីទូកនេសាទមួយគ្រឿងបានរសាត់បុកច្រាំងបណ្តាលអោយខូចខាតទាំងស្រុង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាទាបភ្លឺថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចឆ្នេរ Sunset ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
មូលហេតុនាំឲ្យករណីនេះកើតឡើងដោយសារតែនៅវេលាម៉ោង ២៣:០០នាទី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ទូកបានគាំងស្លាបចក្រ ហេីយម្ចាស់ទូកក៏បានបោះយុតថ្កា រហូតដល់វលាទាបភ្លឺយុតថ្កាមានបញ្ហា បណ្តាលអោយទូកបោកជាមួយផ្ទាំងថ្មតែម្តង។ នៅលេីទូកមានតែម្ចាស់ទូកម្នាក់ប៉ុណ្ណោះមានឈ្មោះ ស្រេង ហ៊ា ភេទប្រុសអាយុ២៧ឆ្នាំ ស្រុកកំណើត ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្ន ភូមិកោះស្តេច ស្រុកបុទុមសាគរ ខេត្តកោះកុង មុខរបរនេសាទ។ ករណីខាងលេីមិនបង្កអោយមានគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ ខូចខាតតែឧបករណ៍នៅលេីទូកប៉ុណ្ណោះ៕



ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
ដោយ៖ ណារ៉ែន