ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជំងឺប៉េស្តជ្រូកអាហ្វ្រិក កំពុងផ្ទុះឡើងនៅទីតាំងចំនួនពីរក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ

    BY Khmernote Media July 3, 2019
    ជំងឺប៉េស្តជ្រូកអាហ្វ្រិក កំពុងផ្ទុះឡើងនៅទីតាំងចំនួនពីរក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ

    ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានប្រកាសដំំណឹងស្តីពីជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងផ្ទុះឡើងនៅទីតាំងចំនួនពីរគឺស្ថិតនៅភូមិកំពង់សេរី និងភូមិសោយ ឃុំមាន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ ក្នុងនោះផងដែល អគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វនឹងចាត់វិធានការសុព្យាបាលជាបន្ទាន់ នៅតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលមានចែងក្នុងប្រការ១ក្នុងសេចក្តីប្រកាស និងអនុលោមតាមមាត្រា១៤ នៃច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វ។

    ក្រសួងក៏បានបញ្ចាក់ថាជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនឆ្លងប៉ះពាល់ដល់មនុស្សទេ ប៉ុន្តែជម្ងឺនេះបណ្តាលឲ្យជ្រូកឈឺ និងងាប់មានអាត្រាខ្ពស់រហូតដល់១០០ភាគរយ ដែលបង្កឲ្យការខាតបង់ធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូក៕ សូមអានសេចក្តីប្រកាសនៅខាងក្រោមនេះ៖

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay