ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកវិទ្យាសាស្រ្តបានកម្ចាត់មេរោគអេដស៍ពីសត្វកណ្ដុរយ៉ាងជោគជ័យជាលើកដំបូងបំផុត ដែលវាអាចជាការបើកផ្លូវដល់ការសាកល្បងលើមនុស្សឆាប់ៗ

    BY autoadmin July 3, 2019
    អ្នកវិទ្យាសាស្រ្តបានកម្ចាត់មេរោគអេដស៍ពីសត្វកណ្ដុរយ៉ាងជោគជ័យជាលើកដំបូងបំផុត ដែលវាអាចជាការបើកផ្លូវដល់ការសាកល្បងលើមនុស្សឆាប់ៗ

    ថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ដ្របានកម្ចាត់មេរោគអេដស៍ពីសត្វកណ្ដុរ នៅឯមន្ទីរពិសោធន៍របស់ពួកគេជាលើកដំបូងបំផុត ដោយប្រើថ្នាំពន្យា និងការកែសម្រួលហ្សែន (gene-editing) ។ ការធ្វើតេស្តនេះត្រូវបានបង្ហាញនៅក្នុងការបោះពុម្ពផ្សាយមួយដែលបានបង្ហាញថា បច្ចេកទេសទាំងពីរនេះអាចជាមូលដ្ឋានសម្រាប់ការព្យាបាលជាសកលដំបូងទៅលើខ្លួនមនុស្ស ជាមួយនឹងការសាកល្បងខាងវេជ្ជសាស្ត្ររបស់មនុស្ស ដែលគ្រោងនឹងចាប់ផ្តើមនៅរដូវក្តៅខាងមុខនេះ។

    ពីមុនមកមានតែមនុស្ស ២នាក់ ប៉ុណ្ណោះ ដែលធ្លាប់ត្រូវបានព្យាបាលឱ្យជានូវមេរោគអេដស៍នេះ ប៉ុន្តែកាលនោះអ្នកទាំង ២ មានម្នាក់ជាអ្នកជំងឺមហារីកឈាម និងម្នាក់ទៀតមានការវះកាត់ប្តូរខួរឆ្អឹងខ្នង។ អ្វីដែលគួរឱ្យកត់សម្គាល់ បច្ចេកទេសប្តូរសរីរាង្គនេះមិនមានប្រសិទ្ធភាពចំពោះអ្នកដទៃនោះទេ ពោលគឺកាលនោះអ្នកជំងឺមានទាំងមេរោគអេដស៍ និងជំងឺមហារីកផងដែរ។

    យ៉ាងណាក៏ដោយថ្មីៗនេះក្រុមការងារដែលដឹកនាំដោយអ្នកជំនាញខាងការព្យាបាលមេរោគអេដស៍នៅរដ្ឋ Nebraska និងអ្នកជំនាញកែសម្រួលហ្សែននៅទីក្រុង Philadelphia បានបង្ហាញនូវលទ្ធផលផ្លែផ្កាដែលមិនធ្លាប់មានពីមុនមក របស់គម្រោងដែលមានរយៈពេល ៥ឆ្នាំ របស់ពួកគេ ដោយប្រើថ្នាំពន្យារ ដែលហៅថា LASER ART ជាមួយនឹងការកែសម្រួលហ្សែន ដែលហៅថា CRISPR Cas9 gene សម្រាប់ការកម្ចាត់នេះ។ ទីបំផុតពួកគេក៏បានធ្វើតេស្តវិធីសាស្ត្រនេះបានដោយជោគជ័យ ដោយលុបបំបាត់នូវមេរោគអេដស៍ពីហ្សែនទាំងមូលរបស់សត្វកណ្តុរចំនួន ១ ភាគ ៣ នៅឯមន្ទីរពិសោធន៍ ហើយសូម្បីតែក្រុមអ្នកវិទ្យាសាស្ដ្រផ្ទាល់ក៏មានការភ្ញាក់ផ្អើលចំពោះលទ្ធផលនេះ៕

    អត្ថបទ៖ លីដា

    Share This Post: