ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជិតដល់ថ្ងៃហើយ! ប្អូនៗដែលប្រឡងបាក់ឌុបឆ្នាំនេះសូមរួសរាន់ចុះឈ្មោះ ដើម្បីបានរៀនវគ្គបំប៉នត្រៀមប្រឡងបាក់ឌុបឆ្នាំ២០១៩ តាមប្រព័ន្ធអនឡាញ

    BY Khmernote Media July 3, 2019
    ជិតដល់ថ្ងៃហើយ! ប្អូនៗដែលប្រឡងបាក់ឌុបឆ្នាំនេះសូមរួសរាន់ចុះឈ្មោះ ដើម្បីបានរៀនវគ្គបំប៉នត្រៀមប្រឡងបាក់ឌុបឆ្នាំ២០១៩ តាមប្រព័ន្ធអនឡាញ

    ខណៈដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ (បាក់ឌុប) កាន់តែកៀកចូលមកដល់ សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសជូនដំណឹងដល់សិស្សានុសិស្ស ស្តីពី វគ្គបំប៉នត្រៀមប្រឡងបាក់ឌុបឆ្នាំ២០១៩ តាមប្រព័ន្ធអនឡាញ នៅរាជធានីភ្នំពេញ ដែលមានឈ្មោះថា E-School Cambodia។

    អត្ថប្រយោជន៍ដែលទទួលបានមានដូចជា៖ ផ្តល់ភាពងាយស្រួលដល់ប្អូនៗ សិស្សានុសិស្ស អាចរៀនសូត្រ គ្រប់ពេលវេលា និងគ្រប់ទីកន្លែងតាមរយៈទូរស័ព្ទដៃ, សិស្សានុសិស្សអាចសួរសំណួរ ក្នុងការវេទិកាសំណួរចម្លើយ បានយ៉ាងងាយស្រួល ដោយឥតគិតថ្លៃ, បានសិក្សាជាមួយលោកគ្រូអ្នកគ្រូដែលមានជំនាញពិតប្រាកដ និងបទពិសោធន៍ខ្ពស់ និងចំណេញពេលវេលា មិនចំណាយថវិកា។

    មុខវិជ្ជាដែលដាក់បញ្ជូលមាន៥មុខ អក្សរសាស្ត្រខ្មែរ, គណិត, គីមី, រូបវិទ្យា និង ជីវវិជ្ជា។​ វគ្គបំប៉ននេះនឹងចាប់ផ្តើមពីថ្ងៃទី០៨ ខែកក្កដា និងរហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩។ ប្អូនៗអាចចូលរៀនដោយសេរីនៅហ្វេសប៊ុកផេក សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ឬចុះឈ្មោះក្នុងប្រព័ន្ធ E-learning (E-School) ដោយឥតគិតថ្លៃ។ សូមប្អូនៗ រួសរាន់ទាញយកកម្មវិធីសិក្សាឈ្មោះ E-School Cambodia Application ដើម្បីចុះឈ្មោះចូលសិក្សាតាមប្រព័ន្ធអនឡាញ ដូចបានធ្វើការណែនាំដូចខាងក្រោមនេះ៕

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay