ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រជាពលរដ្ឋ ៨០០,០០០នាក់ នៅក្នុងទីក្រុងចំនួន ៣ របស់ជប៉ុន ត្រូវបានគេបញ្ជាឱ្យជម្លៀសចេញ ដោយសារតែទឹកជំនន់ និងរអិលបាក់ដី

    BY autoadmin July 3, 2019
    ប្រជាពលរដ្ឋ ៨០០,០០០នាក់ នៅក្នុងទីក្រុងចំនួន ៣ របស់ជប៉ុន ត្រូវបានគេបញ្ជាឱ្យជម្លៀសចេញ ដោយសារតែទឹកជំនន់ និងរអិលបាក់ដី

    ប្រជាជនប្រមាណ ៨០០,០០០នាក់ នៅក្នុងទីក្រុងចំនួន ៣ ដូចជា Kagoshima, Kirishima និង Aira របស់អាណាខេត្ត Kagoshima ត្រូវបានគេបញ្ជាឱ្យជម្លៀសចេញក្នុងថ្ងៃពុធនេះ ខណៈដែលខេត្តមានភ្លៀងធ្លាក់ខ្លាំង ដែលបង្កើនហានិភ័យនៃទឹកជំនន់ និងការរអិលបាក់ដី។

    ទីភ្នាក់ងារឧតុនិយមបានព្រមានអំពីភ្លៀងធ្លាក់នៅភាគនិរតី និងខាងលិចនៅថ្ងៃបន្ទាប់ ហើយក្រុង ៨ ផ្សេងទៀតនៅក្នុងខេត្ត Kagoshima និងខេត្ត Miyazaki ជិតខាងគ្នាក៏បានចេញសេចក្តីណែនាំអំពីការជម្លៀសផងដែរ ដែលតម្រូវឱ្យប្រជាជនច្រើនជាង ៣១០,០០០នាក់ បន្ថែមទៀត ទៅកាន់ទីតាំងដែលមានសុវត្ថិភាព។

    អត្ថបទ៖ លីដា

    Share This Post: