នាវិករុស្ស៊ីចំនួន ១៤នាក់ បានស្លាប់ បន្ទាប់ពីមានអគ្គីភ័យផ្ទុះឆាបឆេះនាវាមុជទឹក អំឡុងពេលធ្វើបេសកកម្ម
ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ីបាននិយាយថា នាវិកចំនួន ១៤នាក់ បានស្លាប់ បន្ទាប់ពីមានអគ្គិភ័យមួយបានឆេះឡើងនៅក្នុងនាវាមុជទឹករបស់ពួកគេ ដែលនាវានោះកំពុងធ្វើការអង្កេតការណ៍នៅលើមហាសមុទ្រអាកទិក។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ពីសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃអង្គារ អំពីឧបទ្ទវហេតុដែលបានកើតឡើងនៅក្នុងទឹកដីរបស់ប្រទេសកាលពីថ្ងៃចន្ទកន្លងទៅ។

ក្រសួងបាននិយាយថា មុនពេលកើតហេុតនាវាកំពុងតែវាស់ជម្រៅបាតសមុទ្រ ហើយជនរងគ្រោះត្រូវបានគេសន្និដ្ឋានថា បានស្លាប់ដោយសារការពុលកាបូនម៉ូណូស៊ីតផងដែរ។ ខណៈពេលនេះភ្លើងឆេះត្រូវបានរលត់ទៅវិញ នាវាមុជទឹកក៏ត្រូវបានរាយការណ៍ថា បានបញ្ជូនត្រលប់ទៅទីស្នាក់ការកណ្តាលនៃកងនាវារបស់រុស្ស៊ីនៅ Severomorsk វិញហើយ។ ប្រធានាធិបតីលោក វ្ល៉ាឌីមៀរ ពូទីន ក៏បានបញ្ជូនរដ្ឋមន្ដ្រីការពារជាតិលោក Sergei Shoigu ឱ្យទៅទីនោះ ហើយបានណែនាំគាត់ឱ្យកំណត់អត្តសញ្ញាណដែលបណ្តាលឱ្យមានភ្លើងឆេះនេះ និងបានផ្ដាំចូលរួមរំលែកទុក្ខទៅដល់គ្រួសារសពផងដែរ៕


អត្ថបទ៖ លីដា