ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កុំចេះតែហ៊ាន! យក Logo ក្រសួងព័ត៌មានមកបិទផ្តេសផ្តាសឡើងឡាន ត្រូវមន្ត្រីចាប់ឲ្យបកវិញភ្លាមជាបន្ទាន់

    BY Khmernote Media July 4, 2019
    កុំចេះតែហ៊ាន! យក Logo ក្រសួងព័ត៌មានមកបិទផ្តេសផ្តាសឡើងឡាន ត្រូវមន្ត្រីចាប់ឲ្យបកវិញភ្លាមជាបន្ទាន់

    ខេត្តព្រះសីហនុ-ប្រធានមន្ទីរព័ត៍មានខេត្តព្រះសីហនុថ្លែងថា ក្រោយទទួលបានព័ត៌មាន និងពិនិត្យឃើញម្ចាស់ព្រឹត្តិបត្រឈ្មោះ សីហនុវីលប៉ុស្តិ៍ បោះពុម្ភផ្សាយជាភាសាចិន ដែលមានស្នាក់ការស្ថិតនៅ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាន់ប្រកាស (អាជ្ញាប័ណ្ណ) អនុញ្ញាតិរបស់ក្រសួងព័ត៌មានលេខ២១៤ ព.មប្រក ចុះថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០១៩ បានយកស្លាកសញ្ញា ឡូហ្គោ ក្រសួងព័ត៌មានទៅបិតលើកញ្ចក់ផ្នែកខាងក្រោយរថយន្តរួចមក មន្ទីរព័ត៌មានបានចាត់មន្រ្តីអោយចុះទៅបកចេញ និងបានធ្វើការណែនាំ ពន្យល់មិនអោយម្ចាស់ព្រឹត្តិបត្ររូបនោះធ្វើបែបនេះលើកក្រោយទៀតឡើយ។ បើតាមលោកប្រធានមន្ទីរព័ត៍មានខេត្តបញ្ជាក់ថា ស្លាកសញ្ញា ឡូហ្គោ ដែលបានបិតលើកញ្ចក់រថយន្តនេះត្រូវបានមន្រ្តីមន្ទីរព័ត៌មានខេត្តព្រះសីហនុបកចេញនៅវេលាម៉ោង ៤ និង ៣៥ នាទីរសៀលថ្ងៃទី ៣ កក្កដា ឆ្នាំ ២០១៩ ៕

    ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay