ព័ត៌មានជាតិ
អាជ្ញាធរសម្អាតម្តងហើយ ស្រាប់តែពេលនេះមានកំផ្លោកអណ្តែតទើរលើឆ្នេរអូរឈើទាលជាថ្មី
BY Khmernote Media
July 4, 2019
ក្រុងព្រះសីហនុ៖ ក្រោយពីពេលដែលអាជ្ញាធរ និងប្រជាពលរដ្ឋបានធ្វើការសម្អាតបរិស្ថាននៅតាមឆ្នេរក្នុងក្រុងព្រះសីហនុ បានស្អាតម្តងរួចមកកាលពីល្ងាចថ្ងៃទី៣ ខែកក្កដា។ នៅពេលយប់ក៏មានកំផ្លោកស្រស់អណ្តែតមួយចំនួនទៀត បានរសាត់តាមទឹកសមុទ្រមកទើរលើឆ្នេរអូរឈើទាលជាថ្មីទៀត។
ករណីនេះមន្ត្រីរដ្ឋបាលក្រុងព្រះសីហនុថ្លែងថា អាជ្ញាធរនឹងចាត់កម្លាំងសម្អាតទៅកើបប្រមូលនាព្រឹកថ្ងៃទី០៤ ខែកក្កដានេះ ក្នុងនោះមន្ត្រីអះអាងថាកំផ្លោកនេះមានមិនច្រើនទេ និងថាកំផ្លោកនេះទំនងជារសាត់អណ្តែតមកពីប្រឡាយមួយនៅក្បែរសុខា៕





ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
ដោយ៖ ណារ៉ែន