ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរទេសចរណ៍ថៃកំពុងទាក់ទងសហគមន៍ LGBT របស់អាមេរិក ដើម្បីជួយទាក់ទាញសហគមន៍របស់ពួកគេ ឱ្យចូលមកទស្សនាប្រទេសថៃកាន់តែច្រើន

    BY autoadmin July 4, 2019
    អាជ្ញាធរទេសចរណ៍ថៃកំពុងទាក់ទងសហគមន៍ LGBT របស់អាមេរិក ដើម្បីជួយទាក់ទាញសហគមន៍របស់ពួកគេ ឱ្យចូលមកទស្សនាប្រទេសថៃកាន់តែច្រើន

    អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងទាក់ទងសហគមន៍ LGBT របស់អាមេរិក ដើម្បីជួយពង្រីកមូលដ្ឋានទេសចរណ៍របស់ថៃ និងទាក់ទាញអ្នកដំណើរមកកាន់ប្រទេសថៃតែច្រើន។ TAT បានបញ្ជូនភ្នាក់ងារម្នាក់របស់ខ្លួនឱ្យទៅកាន់ក្បួនដង្ហែរប្រចាំឆ្នាំនៅឯទីក្រុងញូវយ៉ក ដែលទីនោះបានប្រារព្ធទិវា World Pride Day កាលពីថ្ងៃអាទិត្យកន្លងទៅ។ TAT មានបំណងប្រើប្រាស់សញ្ញា «Go Thai Be Free» នៅក្នុងយុទ្ធនាការទីផ្សារ «មកកាន់ប្រទេសថៃ» របស់ខ្លួន ដើម្បីទាក់ទាញសហគមន៍ LGBT ដ៏ធំរបស់អាមេរិក។

    ប្រធានការិយាល័យ TAT នៅទីក្រុងញូវយ៉កលោក Charinya Kiatlapnachai និយាយថា ពួកគេកំពុងធ្វើទីផ្សារនៅក្នុងព្រឹត្តិការណ៍នេះ ដើម្បីលើកទឹកចិត្តអ្នកទេសចរ LGBT ឱ្យមកទស្សនានៅប្រទេសថៃ។ TAT និយាយថា តាមស្ថិតិវាបានបង្ហាញថាពលរដ្ឋអាមេរិក ៥លាននាក់ គឺស្ថិតក្រោមបដាសហគមន៍ LGBT ។ អាជ្ញាធរទេសចរណ៍ថៃក៏បានផ្សព្វផ្សាយសាររបស់ប្រទេសថៃ ថាប្រទេសនៃជាទិសដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយ សម្រាប់អ្នកដំណើរដែលស្រឡាញ់ភេទដូចគ្នា។

    អ្នករៀបចំព្រឹត្តិការណ៍ NY Pride នៅឯក្រុងញូវយ៉កនិយាយថា មានអ្នកដើរក្បួនប្រហែល ១៥០,០០០នាក់ នៅក្នុងក្បួនដង្ហែររបស់ពួកគេ ហើយជាង ៤លាននាក់ ក៏បានមកទស្សនាទីក្រុង ដើម្បីមើលព្រឹត្តិការណ៍នេះ។ ពិធីអបអរសាទរប្រចាំឆ្នាំដែលប្រារព្ធឡើងនៅតាមទីក្រុងជាច្រើនជុំវិញពិភពលោក គឺដើម្បីរំលឹកដល់ចលនា «Stonewall Uprising» ហើយឆ្នាំនេះគឺជាខួបលើកទី ៥០ នៃចលនានេះ៕

    អត្ថបទ៖ លីដា

    Share This Post: