ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុន Boeing ប្រកាសផ្តល់មូលនិធិចំនួន ១០០លានដុល្លារ ទៅដល់គ្រួសារជនរងគ្រោះ ដែលបានស្លាប់នៅក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះចំនួន ២លើក របស់ម៉ូដែល 737 Max

    BY autoadmin July 4, 2019
    ក្រុមហ៊ុន Boeing ប្រកាសផ្តល់មូលនិធិចំនួន ១០០លានដុល្លារ ទៅដល់គ្រួសារជនរងគ្រោះ ដែលបានស្លាប់នៅក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះចំនួន ២លើក របស់ម៉ូដែល 737 Max

    បើយោងតាម The Verge បានឱ្យដឹងថា ក្រុមហ៊ុន Boeing កំពុងចាប់ផ្តើមផ្ដល់មូលនិធិចំនួន ១០០លានដុល្លារ ទៅដល់ក្រុមគ្រួសារ និងសហគមន៍របស់ជនរងគ្រោះ ដែលបានស្លាប់នៅក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះចំនួន ២លើក របស់ម៉ូដែល 737 Max ចាប់តាំងពីខែតុលា ចុងឆ្នាំមុន។

    ក្រុមហ៊ុននេះបានឱ្យដឹងថា ខ្លួននឹងធ្វើជាដៃគូជាមួយរដ្ឋាភិបាលមូលដ្ឋាន និងអង្គការមិនរកកម្រៃ ហើយថាមូលនិធិនេះនឹងគាំទ្រការអប់រំ ភាពលំបាក និងការរស់នៅ សម្រាប់គ្រួសារដែលរងផលប៉ះពាល់ កម្មវិធីសហគមន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងសហគមន៍ ដែលទទួលរងផលប៉ះពាល់»។ ក្រុមហ៊ុន Boeing ក៏បានឱ្យដឹងដែរថា បុគ្គលិករបស់ខ្លួននឹងអាចបរិច្ចាគទៅមូលនិធិផងដែរ ហើយក្រុមហ៊ុននេះនឹងចាប់ផ្ដើមផ្គូផ្គង ចាបពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩ នេះតទៅ៕

    អត្ថបទ៖ លីដា

    Share This Post: