ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សូម​ប្រុង​ប្រ​យ​ត្ន័! បុរសម្នាក់នេះបានចែករំលែកនូវបទពិសោធ ដែល MacBook របស់គាត់សុខៗស្រាប់តែផ្ទុះឆេះ

    BY autoadmin July 5, 2019
    សូម​ប្រុង​ប្រ​យ​ត្ន័! បុរសម្នាក់នេះបានចែករំលែកនូវបទពិសោធ ដែល MacBook របស់គាត់សុខៗស្រាប់តែផ្ទុះឆេះ

    កាលពីពេលថ្មីៗនេះក្រុមហ៊ុន Apple បានប្រកាសហៅត្រឡប់មកវិញនូវថ្មរបស់ MacBook Pro 15អ៊ីញ របស់ខ្លួន ដោយសារតែវាមានបញ្ហា។ យោងតាមក្រុមហ៊ុន Apple បានឱ្យដឹងថា ថ្ម (battery) របស់ MacBook Pro ទំហំ 15អ៊ីញ ស៊េរីចាស់ៗ អាចងាយឡើងកម្ដៅ និងធ្វើឱ្យមានអគ្គីភ័យបាន។ កុំព្យូទ័រយួរដៃដែលត្រូវប្រមូលមកវិញភាគច្រើន ជាម៉ូដែលដែលត្រូវបានលក់នៅចន្លោះ ខែកញ្ញា ឆ្នាំ២០១៥ និងខែកុម្ភៈ ឆ្នាំ២០១៧ ។ កុំព្យូទ័រយួរដៃដែលមានលក្ខខណ្ឌគ្រប់គ្រាន់ ត្រូវតែទទួលការផ្ទៀងផ្ទាត់តាមរយៈកូដ (serial number) របស់វា។

    ចូលមកដល់សាច់រឿងយើងវិញ បុរសម្នាក់ឈ្មោះ Steve Gagne មកពីរដ្ឋ Florida បានចែករំលែកនូវបទពិសោធរបស់គាត់ ទៅលើទំព័រហ្វេសប៊ុកអំពី MacBook Pro របស់គាត់ ដែលសុខៗស្រាប់តែឆេះ ដោយមិននឹកស្មានដល់។ គាត់បាននិយាយថា កុំព្យូទ័រយួរដៃរបស់គាត់បានផ្ទុះឡើង ខណៈពេលដែលគាត់កំពុងគេងនៅលើគ្រែ។ លោកបានអះអាងថា វាថែមទាំងមានដុំភ្លើងឆេះតូចមួយ និងធ្វើឱ្យមានផ្សែងហុយផងដែរ ទើបធ្វើឱ្យគាត់អាចដឹងថា កុំព្យូទ័រយួរដៃរបស់គាត់បានឆេះ។

    លោក Steve Gagne បាននិយាយថា៖ «ជាទូទៅខ្ញុំទុក MacBook របស់ខ្ញុំនៅលើសាឡុង ឬនៅក្នុងកញ្ចប់មួយ ដែលមានសៀវភៅដៃ, កំណត់ត្រា -ល- ។ ជាសំណាងលើកនេះខ្ញុំទុកវាចោលនៅលើតុកាហ្វេ ហើយខ្ញុំពិតជាជឿជាក់ថា វាបានបង្ការមិនឱ្យផ្ទះរបស់ខ្ញុំឆេះ»។ អាចមានមនុស្សនឹងគិតថា ភ្លើងឆេះអាចបណ្តាលមកពីថ្មក្ដៅខណៈគាត់កំពុងសាកថ្ម ប៉ុន្តែគាត់បានបន្ថែមថា កុំព្យូទ័រយួរដៃរបស់គាត់បានដកឌុយ អេក្រង់ក៏បានរលត់ និយាយរួមគាត់បានដាក់វាក្នុង Sleep Mode រួចអស់ហើយ។ យ៉ាងណាមិញខាងក្រោមនេះក៏ជារូបភាពមួយចំនួនដែលលោកបានបង្ហាញ៖

    អត្ថបទ៖ លីដា

    Share This Post: