អាជ្ញាធរក្រុងតាខ្មៅ ចុះរៀបចំសណ្តាប់ធ្នាប់ អ្នកស្នាក់នៅ ក្រោមស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងរៀបចំការលក់ដូរចំណីអាហារនៅតាមសួនច្បារ ឲ្យមានសោភ័ណភាពវិញ
កាលពីរសៀលថ្ងៃទី៤កក្កដា២០១៩ម្សិលមិញនេះ អភិបាលក្រុងតាខ្មៅបានដឹកនាំកម្លាំងចំរុះ ចុះរៀបចំសណ្តាប់ធ្នាប់ ចំពោះអ្នកស្នាក់នៅក្រោមស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឆ្លងកាត់ស្ទឹងព្រែកត្នោត និងរៀបចំសំអាតអនាម័យបរិស្ថាន ការលក់ដូរចំណីអាហារនៅតាមសួនច្បារដងស្ទឹងព្រែកត្នោត និងសួនច្បារមាត់ទន្លេបាសាក់ ស្ថិតក្នុងសង្កាត់តាខ្មៅ សង្កាត់ដើមមៀនអោយមានសោភណ័ភាពនិងរបៀបរៀបរយឡើងវិញ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ សម្រាកកម្សាន្តលំហែកាយ និងហាត់ប្រាណប្រចាំថ្ងៃ។
កន្លងមកនេះមានការទិទៀនយ៉ាងខ្លាំង ពីមហាជន និងប្រពន្ធ័បណ្តាញសង្កមហ្វេសប៊ុក ដោយចោទអាជ្ញាធរក្រុងថាមិនយកចិត្តទុកដាក់ បណ្តែតបណ្តោយ អោយក្រុមអាជីវករលក់ដូរមានភាពអាណាធិបតេយ្យតាមសួនច្បារមាត់ស្ទឹង និងតាមសួនច្បារមាត់ទន្លេបាសាក់ នៅពេលយប់ បានបង្កអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមនិងបរិស្ថាន ពិសេសបានរំខានការសំរាកនិងបង្កភ័យខ្លាចដល់ប្រជាជន៕







ប្រភព៖ ព័ត៌មានខេត្តកណ្តាល
ដោយ៖ ណារ៉ែន