មិនចង់ចំនាយប្រាក់ច្រើនក៏សម្រេចចិត្តបញ្ជាទិញថ្មទូរស័ព្ទតាមអនឡាញ មិនចំនេញចុងក្រោយទូរស័ព្ទក៏ខូចហើយបិះនឹងមានគ្រោះថ្នាក់ដល់ខ្លួនទៀត
ប្រទេសចិន ៖ ជាមួយនឹងការប្រើប្រាស់ទូរស័ព្ទអ្នកគួរតែយកចិត្តទុកដាក់អោយបានច្រើនជាមួយនឹងថ្មរបស់វា វាអាចធ្វើអោយអ្នកជួបបញ្ហាបាន ប្រសិនបើថ្មនោះមិនល្អរឺខូច។ ប្រភពព័ត៌មានចិនបានចុះផ្សាយករណីរន្ធត់មួយ ដែលទូរស័ព្ទមួយគ្រឿងស្រាប់តែផ្ទុះបណ្តាលអោយភ្លើងឆាបឆេះទៅលើមុខភ្ញៀវ បន្ទាប់ពីបានប្តូរដាក់ថ្មដែលទិញតាមអនឡាញ។ រឿងរ៉ាវនេះបានកើតឡើងនៅក្នុងហាងជួសជុលទូរស័ព្ទមួយគ្រឿងនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ទីក្រុង Zhuang Pingling ខេត្ត Gansu ប្រទេសចិន។
តាមរយៈម្ចាស់ហាងបានប្រាប់អោយដឹងថាភ្ញៀវម្នាក់នេះបានដើរទិញថ្មទូរស័ព្ទរបស់ខ្លួននៅតាមហាង។ តែដោយសារមានតម្លៃថ្លៃៗពេក គាត់ក៏សម្រេចចិត្តធ្វើការបញ្ជាទិញតាមអនឡាញ។ បន្ទាប់ពីទិញបានភ្ញៀវម្នាក់នេះក៏យកវាមកអោយហាងជួសជុលរបស់គាត់ដើម្បីធ្វើការផ្លាស់ប្តូរ នៅពេលកំពុងតែធ្វើការផ្លាស់ប្តូរទូរស័ព្ទនេះស្រាប់តែផ្ទុះចេញភ្លើងចេញមកឆាបឆេះទៅលើមុខអ្នកជួសជុលនិងអតិថិជនម្នាក់នេះ។ ជាសំណាងណាស់ដែលវាមិនបណ្តាលអោយនរណាម្នាក់មានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះ៕
ប្រភព ៖ sanook