រថយន្ត

ធ្លាប់តែឃើញផលិតឡាន ឥលូវ Lexus ត្រៀមបញ្ចេញនាវាកម្សាន្ដដ៏ប្រណិតបំផុតនៅពាក់កណ្ដាលឆ្នាំនេះ

BY
autoadmin
July 6, 2019

ក្រុមហ៊ុន Lexus គ្រោងនឹងបើកដំណើរការនូវនាវាទេសចរណ៍ប្រណីត ដែលមានឈ្មោះថា LY 650 Luxury Yacht ឆាប់ៗនេះ។ នៅក្នុង Teaser ដំបូងរបស់ខ្លួនដែលទើបតែបញ្ចេញថ្មីៗនេះ នាវាកម្សាន្តនេះនឹងផលិត/លក់ ដោយក្រុមហ៊ុន Marquis Yachts ដែលមានមូលដ្ឋាននៅ Wisconsin សហរដ្ឋអាមេរិក។

ការបង្ហាញមួយចំនួនរបស់នាវាកម្សាន្តនេះ ក៏ធ្លាប់ត្រូវបានចេញផ្សាយដោយ Lexus កាលពីឆ្នាំមុនផងដែរ ដោយវាបានបង្ហាញថា វានឹងមានភាពស្រដៀងគ្នាមួយចំនួនជាមួយនឹង Sport Yacht Concept ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ LY 650 Luxury Yacht នឹងមានទំហំធំជាង ដែលវាមានទំហំ ៦៥ហ្វ៊ីត (២០ម៉ែត្រ) បើប្រៀបធៀបទៅនឹង Sport Yacht Concept មានប្រវែងតែ ៤២ហ្វ៊ីត ប៉ុណ្ណោះ។

LY 650 Luxury Yacht នឹងបំពាក់ដោយម៉ាស៊ីនកម្លាំង 800HP IPS មួយគូ និងមានសមត្ថភាពផ្ទុកប្រេងឥន្ទនៈ 3,785 លីត្រ និងអាចចំណុះទឹកបាន 852លីត្រ។ យ៉ាងណាមិញក្រុមហ៊ុន Lexus មិនបាននិយាយថា ពេលណាពួកគេផ្ដើមការផលិត ឬក៏ផលិតប៉ុន្មានគ្រឿង និងមានតម្លៃប៉ុន្មាននៅឡើយទេ។ អ្វីដែលសំខាន់គឺថា គំរូដំបូងនឹងបង្ហាញខ្លួននៅពាក់កណ្តាលឆ្នាំ 2019 នេះ ៕

អត្ថបទ៖ លីដា

Share This Post: