ព័ត៌មានជាតិ
ព្រឹកមិញនេះសមត្ថកិច្ចបណ្តេញជនជាតិចិន៣នាក់ ឲ្យចេញពីព្រះរាជាណាចក្រកម្ពុជា
BY Khmernote Media
July 6, 2019
ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ សហការជាមួយស្នាក់ការបណ្តេញចេញ ខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបណ្តេញចេញជនជាតិចិនចំនួន ០៣នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា នេះបានយោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេក អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិនទាំង០៣នាក់នេះ មាន ១- ឈ្មោះ MA DONGHUI ភេទប្រុស អាយុ ៣១ឆ្នាំ, ២-ឈ្មោះ WANG QINGSHAN ភេទប្រុស អាយុ ៣០ឆ្នាំ និង៣-ឈ្មោះ ZHANG SHUAI ភេទប្រុស អាយុ ៣៩ឆ្នាំ ត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមជើងហោះហើរលេខ ZA419 (KOS-CHN) ករណីបទល្មើសចាប់ឃុំឃាំង និងបង្ខាំងមនុស្សខុសច្បាប់ (ដោយអនុវត្តសាលក្រមទោសរួច) ទទួលពីពន្ធនាគារខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ខេត្តព្រះសីហនុ៕




ដោយ៖ ណារ៉ែន