ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យក​ចបកាប់​វាយ​ទៅ​លើ​ព្រះសង្ឃ​បណ្ដាល​ឲ្យ​រង​របួស​យ៉ាងដំណំ​​ ព្រោះ​ខឹង​ស្ដីបន្ទោស​ប​ន្ដិ​ចបន្តួច​

    BY Khmernote Media July 7, 2019
    យក​ចបកាប់​វាយ​ទៅ​លើ​ព្រះសង្ឃ​បណ្ដាល​ឲ្យ​រង​របួស​យ៉ាងដំណំ​​ ព្រោះ​ខឹង​ស្ដីបន្ទោស​ប​ន្ដិ​ចបន្តួច​

    ​កណ្ដាល​ ៖​ បុរស​ជា​កូនសិស្ស​ព្រះសង្ឃ​ម្នាក់​ ព្រោះតែ​ខឹង​ព្រះសង្ឃ​ស្ដីបន្ទោស​បន្ដិចបន្តួច​ ស្ទុះ​ទៅ​យក​ចបកាប់​មក​វាយ​ទៅ​លើ​ព្រះសង្ឃ​ បណ្ដាល​ឲ្យ​ទទួល​រង​របួស​យ៉ាងដំណំ​ ។​ ករណី​ហិង្សា​ដោយ​ចេតនា​នេះ​ បាន​កើតឡើង​ នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី​ ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ក្នុង​វត្ដ​ស្ដៅ​កន្លែង​ ស្ថិត​ក្នុងភូមិ​ស្តៅ​កន្លែង​៣​ ឃុំ​ដីឥដ្ឋ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ។​

    ​ មន្ដ្រី​នគរបាល​ស្រុក​កៀនស្វាយ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ ផល​ សំណាង​ ហៅ​សឹ​ង្ហា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មានស្រុក​កំណើត​នៅ​ភូមិ​ដូង​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ បច្ចុប្បន្ន​ជា​កូនសិស្ស​ព្រះសង្ឃ​ ស្នាក់​នៅ​ក្នុង​ទី​អារាម​វត្ត​ស្តៅ​កន្លែង​ ។​ ចំណែក​ព្រះសង្ឃ​រង​គ្រោះ​ព្រះ​នាម​ ឃី​ន​ ខុន​ណា​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ គង់នៅ​ទី​អារាម​វត្ត​ស្តៅ​កន្លែង​ (​រង​របួស​លើ​ផ្ទៃមុខ​ខាងស្តាំ​ក្រោម​ភ្នែក​ចំនួន​១​កន្លែង​ និង​ដៃ​ខាងស្តាំ​ចំនួន​៣​កន្លែង​)​ ។​ វត្ថុ​តាង​ដកហូត​បាន​មាន​៖​ ចបកាប់​ចំនួន​១​ដង​ ឈើ​ផ្លែ​ដែក​មាន​ប្រវែង​១,២៥​ ម៉ែត្រ​ ។​

    ​ប្រភព​ដដែល​បន្ដ​ថា​ នៅ​ថ្ងៃ​កើតហេតុ​ ព្រះសង្ឃ​ជន​រង​គ្រោះ​ បាន​ប្រើ​ជនសង្ស័យ​ជា​កូនសិស្ស​ឲ្យ​ទៅ​ទិញ​សាប៊ូម្សៅ​ តែ​ជនសង្ស័យ​មិន​ទៅ​ទិញ​ឲ្យ​ព្រះសង្ឃ​រង​គ្រោះ​ទេ​ ខ​ណះ​នោះ​ព្រះសង្ឃ​រង​គ្រោះ​ក៏​បាន​ស្ដីបន្ទោស​ទៅ​លើ​ ជនសង្ស័យ​បន្តិចបន្តួច​ ស្រាប់តែ​ជនសង្ស័យ​ខឹង​បាន​យក​ស្ទុះ​ទៅ​យក​ចបកាប់​វាយ​ទៅ​លើ​ព្រះសង្ឃ​រង​គ្រោះ​ បណ្ដាល​ឲ្យ​រង​របួស​ ។​

    ​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ ព្រះសង្ឃ​រង​គ្រោះ​ បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដីឥដ្ឋ​ ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​ចាត់ការ​តាម​ច្បាប់​ ។​ ក្រោយ​ពី​សមត្ថកិច្ច​ទទួល​បាន​ពាក្យបណ្ដឹង​ ភ្លាម​នោះ​ក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​ប៉ុស្ដិ៍​ធ្វើការ​សួរនាំ​ រួច​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay