ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាហាវមែន កូនអ្នកមានខេត្តបាត់ដំបង បើកឡានទំនើប ដេញបំបុកយុវជនម្នាក់ ដែលកំពុងជិះម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ដោយសាររឿងទំនាស់

    BY Khmernote Media July 8, 2019
    សាហាវមែន កូនអ្នកមានខេត្តបាត់ដំបង បើកឡានទំនើប ដេញបំបុកយុវជនម្នាក់ ដែលកំពុងជិះម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ដោយសាររឿងទំនាស់

    បាត់ដំបង៖ ជនសង័្សយម្នាក់រួមនឹងរថយន្តមួយគ្រឿងត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងឃាត់ទុក ក្រោយពីបានធ្វើសកម្មភាពដេញបំបុកយុវជនម្នាក់ទៀតដែលកំពុងជិះម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរដោយសាររឿងទំនាស់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២និង១០នាទីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ នៅលើដងផ្លូវលេខ០១ភូមិកំពង់ក្របី សង្កាត់​ ស្វាយប៉ោ ក្រុងបាត់ដំបង។

    ជនសង្ស័យមានឈ្មោះតាំង ហ៊ូយឆាយ ភេទ​ប្រុស ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង​បានបើករថយន្តមួយគ្រឿងដេញបុកអ្នកជិះម៉ូតូម្នាក់​រហូតបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរត្រូវបាននាំ​យក​ទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់​ដំបង។ យុវជនរងគ្រោះឈ្មោះ ឡៅ គឹមលាង ភេទប្រុស អាយុ១៥ឆ្នាំមានទីលំនៅភូមិចំការ​សំ​រោង០១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

    តាមការ​សាកសួរបំភ្លឺជំហ៊ានដំបូងឈ្មោះ តាំង ហ៊ូយឆាយ បានបំភ្លឺថា នៅយប់កើតហេតុមាន​ក្រុមអ្នកជិះម៉ូតូមួយក្រុម បានប្រើប្រាស់ដុំថ្មគប់មកលើរថយន្តរបស់ខ្លួនដែលកំពុងបើកបរ ហើយភ្លាមៗនេះខ្លួនបានបើករថយន្តនេះដេញតាម បំ​បុកក្រុមអ្នកជិះម៉ូតូទាំងនោះជាការសងសឹកវិញ។ លោកអធិការនគរបាលក្រុងបាត់ដំបងបានបន្ថែមថាបើទោះបីជាការបំភ្លឺបញ្ជាក់ពីម្ចាស់រថយន្តយ៉ាងនេះក្តីតែជនរងគ្រោះឈ្មោះ ឡៅ គឹមលាង បានអះអាងថា ខ្លួនមិនមែនជាអ្នកបង្កទំនាស់ជា​មួយម្ចាស់រថយន្តខាងលើនោះទេ។ លោកស្នងការរងជេត វណ្ណនី បានបញ្ជាក់ថា ករណីនេះតាមបទបញ្ជារបស់ឯកឧត្តមស្នងការ អ៊ុច សុខុន ឲ្យកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay