ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កុំចេះតែហ៊ាន! បុរសម្នាក់ត្រូវគេចាប់ដាក់គុក ដោយសារបង្ហោះរូបភាពបំពុលថា រកឃើញនាគយក្សដែលជាមូលហេតុនាំឱ្យមានរញ្ជួយដី

    BY autoadmin July 8, 2019
    កុំចេះតែហ៊ាន! បុរសម្នាក់ត្រូវគេចាប់ដាក់គុក ដោយសារបង្ហោះរូបភាពបំពុលថា រកឃើញនាគយក្សដែលជាមូលហេតុនាំឱ្យមានរញ្ជួយដី

    បុរសម្នាក់ត្រូវបានគេចាប់ឃុំឃាំង ដោយសារបានផ្សព្វផ្សាយពាក្យចចាមអារាមមិនពិត បន្ទាប់ពីគាត់បានបង្ហោះរូបសត្វពស់មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបានអះអាងថា វាគឺជានាគដែលបណ្តាលឱ្យមានការរញ្ជួយដីកាលពីខែមុន។ គួរឱ្យដឹងផងដែរថា កាលពីថ្ងៃ ទី១៧ ខែមិថុនាកន្លងទៅ មនុស្សចំនួន ១៣នាក់ ត្រូវបានស្លាប់ដោយការរញ្ជួយដីកម្រិត ៦រិចទ័រ នៅក្នុងខេត្តស៊ីឈួន។

    មន្ដ្រីមកពីខេត្ត Yibin បានរាយការណ៍ថា ជនសង្ស័យមានអាយុ ៥០ឆ្នាំ ត្រូវបានគេស្គាល់ឈ្មោះថា Zhang ទើបតែត្រូវបានគេឃុំឃាំងកាលពីថ្ងៃពុធ កន្លងទៅ នៅឯក្រុង Chongqing ដែលនៅជិតខេត្ត Sichuan ។ ហើយប៉ូលិសបានចេញសេចក្តីថ្លែងការណ៍នៅលើបណ្ដាញសង្គម Weibo របស់ចិនថា ការឃុំឃាំងរបស់គាត់ កើតឡើងបន្ទាប់ពីមានក្រុមការងារមួយត្រូវបានបង្កើតឡើង ដើម្បីស៊ើបអង្កេតលើពាក្យចចាមអារាម ដែលបានទាក់ទាញចំណាប់អារម្មណ៍ និងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីប្រជាជនចិន។

    លោក Zhang បានបង្ហោះរូបថតពស់ដ៏ធំមួយនៅលើចង្កេះភ្នំ និងមានមនុស្សរាប់រយនាក់មើលទៅពស់ដ៏ធំនោះ ទៅលើបណ្ដាញសង្គម Weibo កាលពីសប្តាហ៍មុន។ មិនតែប៉ុណ្ណោះគាត់ថែមទាំងបង្ហោះរូបពស់នោះ ជាមួយនឹងពាក្យភ្ជាប់ថា៖ «នាគដែលមានប្រវែង ១២០ម៉ែត្រ ដែលមានអង្កត់ផ្ចិត ១.៥ម៉ែត្រ លោតចេញពីទឹកនារសៀលនេះ និងបានទាក់ទាញមនុស្សរាប់ពាន់នាក់» ។ គាត់ថែមទាំងបានបន្ថែមថា អ្នកជំនាញនិយាយថា ពស់នេះមានជាប់ទាកទិននឹងហេតុការរញ្ជួយដីកាលពីខែមុនទៀតផង។

    លោក Zhang បានធ្វើឱ្យអ្នកខ្លះគិតថា នេះជារឿងពិតទោះបីជារូបភាពមានលក្ខណមិនសូវច្បាស់យ៉ាងណាក៏ដោយ។ លោកក៏បានសុំទោសទៅកាន់គ្រប់គ្នា ហើយលោកបាននិយាយថា លោកគ្រាន់តែធ្វើលេងតែប៉ុណ្ណោះ។ ខណៈដែលរូបនេះបានធ្វើឱ្យមនុស្សវ័យចំណាស់ៗលង់ជឿថាវាជារូបភាពពិត អ្នកលេងបណ្ដាញ Weibo ក៏បានបង្ហោះរូបនាគជាតំណាងមួយ និងបាននិយាយថា៖ «រូបនាគគួរតែបែបនេះ» ហើយចំពោះកាសែត SOUTH CHINA MORNING POST ក៏បាននិយាយថា៖ «នេះមិនមែនជាពាក្យចចាមអារាមនោះទេ នេះវាដូចជា IQ តេស្ត» ៕

    អត្ថបទ៖ លីដា

    Share This Post: