ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខ្លាំងបាត់! បុរសម្នាក់ដេកចាំមើលអតីតសង្សារពេញមួយខែ សូម្បីតែទឹកក៏មិនងូត ព្រោះតែចង់ត្រូវគ្នាជាមួយនាងវិញ

    BY autoadmin July 9, 2019
    ខ្លាំងបាត់! បុរសម្នាក់ដេកចាំមើលអតីតសង្សារពេញមួយខែ សូម្បីតែទឹកក៏មិនងូត ព្រោះតែចង់ត្រូវគ្នាជាមួយនាងវិញ

    បុរសម្នាក់មកប្រទេសចិនបានបង្កឱ្យមានភាពភ្ញាក់ផ្អើលពេញបណ្ដាញសង្គមចិន បន្ទាប់ពីគាត់បានយកឡានធ្វើជាផ្ទះ ហើយថែមទាំងមិនដែលបានងូតទឹកអស់រយៈពេលមួយខែ ដើម្បីតាមដាន (stalk) អតីតសង្សាររបស់គាត់។ យោងតាម ​​Sina News បានឱ្យដឹងថា បុរសម្នាក់នេះមានឈ្មោះថា «Liu» បានស្គាល់មិត្តស្រីរបស់គាត់ដែលមានឈ្មោះ «Tang» តាមរយៈហ្គេមអនឡាញមួយ កាលពីខែកញ្ញា ឆ្នាំ២០១៧ ។

    ការពិតទៅលោក Liu ជាបុរសមានគ្រួសាររួចហើយ នៅពេលដែលលោកបានទាក់ទងនាង Tang ប៉ុន្តែ ១ឆ្នាំ ក្រោយមកទើបនាងជាសង្សារបានដឹងខ្លួនថា លោកមិនមែនខ្លួនមួយនោះទេ ហើយនាងបានត្រឹមតែជាស្រីលួចលាក់ប៉ុណ្ណោះ។ បន្ទាប់មកនាង Tang ក៏បានសុំផ្ដាច់ទំនាក់ទំនងនេះភ្លាម ចំណែកលោក Liu នៅតែមិនអស់ចិត្ត និងមិនចង់បែកជាមួយនាងនោះឡើយ ព្រោះលោកស្រឡាញ់នាង Tang ខ្លាំងណាស់ ហើយហ៊ានប្ដឹងលែងប្រពន្ធដើម្បីតាមអតីតជាសង្សារនេះទៀតផង។

    ប៉ុន្មានឆ្នាំតាំងពីបែកគ្នាមក លោក Liu តែងតែទៅតាមដាន stalk នាង Tang ជាអតីតសង្សារ ទោះបីជានាងមានម្ចាស់ស្នេហ៍ថ្មីរួចហើយក៏ដោយ។ មានពេលមួយនោះ លោកតាមនាងរហូតដល់ជួបគ្រោះថ្នាក់ចរាចរណ៍ទៀតផង។ នាង Tang ជាអតីតសង្សារក៏បានប្ដូរផ្ទះពី Hunan ទៅ Jiangsu ដោយសង្ឃឹមថា គេចពីបុរសម្នាក់នេះបាន ប៉ុន្តែទីបំផុតលោក Liu នៅតែតាមរកឃើញនាងដដែល។

    លោក Liu ត្រូវបានគេឱ្យដឹងថា ដេកចាំអតីតសង្សារនៅក្នុងឡានរបស់គាត់រហូតមិនទៅណានោះទេ ពោលគឺគាត់បោះតង់ក្នុងឡានតែម្ដង សូម្បីតែទឹកក៏មិនងូត។ នៅថ្ងៃកើតហេតុថ្ងៃទី ២៤ ខែមិថុនា លោកក៏លបចូលទៅផ្ទះថ្មីរបស់អតីតសង្សារដើម្បីជំនះចង់ជួបនាង ប៉ុន្តែនាង Tang ស្ទើរតែឈ្លក់ជាមួយនឹងក្លិនរបស់លោក Liu សន្លប់នៅនឹងកន្លែង។ ក្រោយមកប៉ូលិសក៏ចាប់លោក Liu បាន ហើយលោកបានត្រឹមតែស្ដាយក្រោយ ដែលខ្លួនមិនអាចចាប់ផ្ដើមជាថ្មីជាមួយនាងបាន ព្រោះតែកំហុសរបស់ខ្លួន៕

    អត្ថបទ៖ លីដា

    Share This Post: