ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កុំចេះតែហ៊ានណាប្រុសៗ! ពេលនេះចិនត្រៀមដាក់ទណ្ឌកម្ម លើបុរសៗចូលចិត្តបង្ហាញក្បាលពោះនៅទីសាធារណៈ

    BY autoadmin July 9, 2019
    កុំចេះតែហ៊ានណាប្រុសៗ! ពេលនេះចិនត្រៀមដាក់ទណ្ឌកម្ម លើបុរសៗចូលចិត្តបង្ហាញក្បាលពោះនៅទីសាធារណៈ

    បុរសៗដែលរស់នៅក្នុងក្រុង Jinan ខេត្ត Shandong ប្រទេសចិន ប្រហែលជាត្រូវពិចារណាឡើងវិញនូវទម្លាប់របស់ពួកគេ ដែលចូលចិត្តបង្ហាញក្បាលពោះនៅទីសាធារណៈ ខណៈមន្រ្តីរបស់ទីក្រុងកំពុងដាក់ការហាមប្រាមទម្លាប់នេះ។ អាជ្ញាធរក្រុង Jinan រៀបរាប់ថា ទម្លាប់បង្ហាញក្បាលពោះ ដែលគេឱ្យឈ្មោះថា «Beijing bikini» ជាអាកប្បកិរិយាមិនមែនស៊ីវិល ដែល «ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សោភ័ណភាពនៃទីក្រុង» នេះបើយោងតាមកាសែត The Guardian បានចុះផ្សាយ។

    ដូចដែលបានរៀបរាប់ខាងលើផងដែរថា នរណាដែលត្រូវបានគេចាប់បានពីបទ បង្ហាញក្បាលពោះនេះនៅក្នុងតំបន់ដែលមានប្រជាជនច្រើនដូចជា៖ ឧទ្យាន ទីលានសាធារណៈ រថយន្តក្រុង កន្លែងទេសភាព និងផ្លូវមានអាជីវកម្ម នឹងប្រឈមនឹងការដាក់ទណ្ឌកម្ម។ វាមិនច្បាស់ថាពួកគេនឹងផ្តន្ទាទោសយ៉ាងណានោះទេ ប៉ុន្តែបុគ្គលទាំងនេះនឹងត្រូវចាប់ខ្លួនប្រសិនបើហ៊ានបញ្ចេញក្បាលពោះ (ដូចក្នុងរូប) ។ លើសពីនេះទៅទៀតឥរិយាបថផ្សេងទៀតដូចជា៖ ដោះស្បែកជើងនៅទីសាធារណៈ ស្តោះទឹកមាត់ និងចោលសំរាម ឬការមិនឈរជាជួរតាមលេខរៀង (queue-jumping) សុទ្ធតែត្រូវបានហាមឃាត់ទាំងអស់៕

    អត្ថបទ៖ លីដា

    Share This Post: