ខ្មែរណូត

ស្វែងរក

  • PR

    ការតេស្តបង្ហាញជាលក្ខណៈសាកល្បងដោយផ្ទាល់លើបច្ចេកវិទ្យា 5G របស់ ក្រុមហ៊ុន Smart Axiata លើកទី1នៅព្រះរាជាណាចក្រកម្ពុជា ជម្រុញការអភិវឌ្ឍកម្ពុជាសម្រាប់អនាគតនៃការតភ្ជាប់និងការរស់នៅបែបឌីជីថល

    BY Khmernote Media July 9, 2019
    ការតេស្តបង្ហាញជាលក្ខណៈសាកល្បងដោយផ្ទាល់លើបច្ចេកវិទ្យា 5G របស់ ក្រុមហ៊ុន Smart Axiata លើកទី1នៅព្រះរាជាណាចក្រកម្ពុជា ជម្រុញការអភិវឌ្ឍកម្ពុជាសម្រាប់អនាគតនៃការតភ្ជាប់និងការរស់នៅបែបឌីជីថល

    ភ្នំពេញ ថ្ងៃទី8 ខែកក្កដា ឆ្នាំ2019៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងប្រទេសកម្ពុជា បានរៀបចំធ្វើតេស្តបង្ហាញជាលក្ខណៈសាកល្បងដោយផ្ទាល់លើបច្ចេកវិទ្យា 5G ដំបូងបង្អស់ក្នុង ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃច័ន្ទ នៅ Smart Shop សាខាព្រះមុនី្នវង្ស ទៅដល់បុគ្គលិកក្រុមហ៊ុន Smart ភ្ញៀវកិត្ដិយស និង អ្នកសារព័ត៌មានជាច្រើន។

    ការបង្ហាញជាលក្ខណៈសាកល្បងនេះមានឈ្មោះថា “ជម្រុញការអភិវឌ្ឍកម្ពុជាសម្រាប់អនាគតនៃការតភ្ជាប់និងការរស់នៅបែបឌីជីថល” ត្រូវបានចូលរួមជាកិត្តិយសដោយឯកអគ្គរដ្ឋទូត Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតនៃប្រទេសម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ម៉ូវ ចរិយា ប្រធាននិយ័តករកម្ពុជាទូរគមនាគមន៍កម្ពុជា។

    ជាមួយនឹងឧបករណ៍អេឡិចរបស់ក្រុមហ៊ុន Huawei ដែលប្រើដោយបច្ចេកវិទ្យា5G លោក Thomas Hundt នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata ជាមួយនិង លោក Stjepan Udovicic, នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata និងឯកអគ្គរដ្ឋទូត បានបង្ហាញអំពីអត្ថប្រយោជន៍ពីការប្រើប្រាស់ជាក់ស្ដែងមួយចំនួន ថាតើការតភ្ជាប់បច្ចេកវិទ្យា 5G ដែលផ្ដោតលើ ល្បឿនកម្រិតជីហ្គាបីត ក្នុងមួយវិនាទី(Gbps)និងការតភ្ជាប់ឧបករណ៍ក្នុងកម្រិតអតិបរមា និងល្បឿនសម្រាប់ការតភ្ជាប់កាន់តែលឿននិងទុកចិត្តបានបំផុត ដែលនឹងធ្វើឲ្យបទពិសោធន៏របស់អ្នកប្រើប្រាស់កាន់តែប្រសើរឡើង និង ផ្ដល់ជាដំណោះស្រាយទៅដល់កម្មវិធីថ្មីៗជាច្រើន។
    ការបង្ហាញសាកល្បងកាលពីថ្ងៃច័ន្ទ បានសបញ្ជាក់ពីភាពជាអ្នកនាំមុខគេជានិច្ចរបស់ក្រុមហ៊ុន Smart នៅក្នុងវិស័យ បន្ទាប់ពីប្រតិបត្តិករទូរគមនាគមន៍ចល័តមួយនេះ គឺជាអ្នកដំបូងគេបង្អស់នៅកម្ពុជា ដែលបានចាប់ផ្តើមដំណើរការបច្ចេកវិទ្យា4G ក្នុងឆ្នាំ 2014 និងបន្តបន្ទាប់ដោយបច្ចេកវិទ្យា 4G + នៅឆ្នាំ 2016 និងបច្ចេកវិទ្យា 4G + ជាមួយ HD Voice (VoLTE) នៅឆ្នាំ 2017 និង 4.5G នៅឆ្នាំដដែល។

    លោក Thomas Hundt បានថ្លែងថា៖ “ទិសដៅសំខាន់របស់យើងគឺធ្វើឲ្យកាន់តែប្រសើរឡើងសម្រាប់ការរស់នៅរបស់ប្រជាជនកម្ពុជារាប់លាននាក់តាមរយៈបណ្តាញបច្ចេកវិទ្យាលំដាប់ថ្នាក់ពិភពលោក និងបច្ចេកវិទ្យាបែបឌីជីថលដ៏ពិសេស ដែលនេះជាមូលហេតុដែលយើងខ្ញុំបាននឹងកំពុងបន្តវិនិយោគជាមធ្យមក្នុងទំហំទឹកប្រាក់ចំនួន 70 ទៅ 80 លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ដើម្បីនាំមកនូវសេវាអីុនធឺណិតចល័តកាន់តែមានល្បឿនលឿននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ សូមមានជំនឿចិត្តចុះថា យើងខ្ញុំនឹងតែបន្តអភិវឌ្ឍន៍បច្ចេកវិទ្យា 4.5G របស់យើងខ្ញុំឲ្យកាន់តែប្រសើរ និងដំណាលគ្នាផងដែរ យើងខ្ញុំក៏ត្រៀមខ្លួនសម្រាប់ទទួលបានអត្ថប្រយោជន៍ជាច្រើនពីបច្ចេកវិទ្យាទំនើបចុងក្រោយ ពិសេសបច្ចេកវិទ្យា 5G។”

    ការដាក់បង្ហាញសាកល្បងផ្ទាល់នៃបច្ចេកវិទ្យា 5G នេះ បានបង្ហាញពីលទ្ធភាពជាច្រើនសម្រាប់ពេលអនាគត ដែលអាចតម្រង់ទិសមជ្ឍដ្ឋាននានាជាច្រើនតាមរយៈការផ្លាស់ផ្តូររបៀបនៃការប្រាស្រ័យទាក់ទងគ្នា ពិសេសសម្រាប់ការប្រើប្រាស់ក្នុងឧស្សាហកម្ម និងសេដ្ឋកិច្ច។
    លោក Stjepan បានចែករំលែកថា៖” បច្ចេកវិទ្យា 5G នឹងបង្កើតទំនើបកម្មក្នុងពិភពលោកដែលយើងរស់នៅតាមរយៈ បញ្ញាសិប្បនិម្មិត ឧបករណ៍ស្វ័យប្រវត្តិប្រើដោយអីុនធឺណិត (IoT) ការវិភាគទិន្នន័យធំៗ និងច្រើនទៀត។ ការបង្ហាញករណីប្រើប្រាស់នៅថ្ងៃនេះ គឺគ្រាន់តែជាលទ្ធភាពតិចតួចនៅឡើយចំពោះបច្ចេកវិទ្យា5Gជារួម។ បច្ចេកវិទ្យា 5G នឹងនាំមកនូវ អុីនធឺណិតដែលមានល្បឿនរហូតដល់កម្រិត ជីហ្គាបីត ក្នុងមួយវិនាទី (Gbps) ដែលនេះពិតជាអត្ថប្រយោជន៍ដ៏ប្រសើរបំផុតសម្រាប់វីឌេអូ និងការទាញយកឯកសារនិងទិន្នន័យដែលមានទំហំធំៗ កម្រិតនៃការបញ្ជូនទិន្ន័យមានល្បឿនលឿនបំផុត ដែលធានាបាននូវទំនុកចិត្ត និងគុណភាពសម្រាប់ការផ្សាយបន្តផ្ទាល់នានាVR និងការលែងហ្គេម ខណៈពេលដែលការ តភ្ជាប់ឧបករណ៍យ៉ាងច្រើន នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនបំផុត ពិសេសសគឺអាចដោះស្រាយនូវបញ្ហកំណើន នៃចំនួនឧបករណ៍ប្រើប្រាស់អីុនធឺណិតដែលបាននឹងកំពុងកើនឡើងយ៉ាងឆាប់រហ័ស។”
    ក្រុមហ៊ុនអន្តរជាតិដែលគ្រោងនឹងដាក់ ឲ្យដំណើរការបច្ចេកវិទ្យា 5G នេះ គឺត្រូវបានគេរំពឹងថានឹងមានការកើនឡើងជាច្រើននាបំណាច់ឆ្នាំនេះ។ ក្នុងនោះផងដែរឃើញថាឧបករណ៍ដែលអាចប្រើបច្ចេកវិទ្យា 5G បាន គឺមានវត្តមាននៅលើទីផ្សារកាន់តែច្រើនឡើងៗ។ យើងខ្ញុំរំពឹងថា ការចាប់ផ្តើមដាក់ឲ្យដំណើរការបច្ចេកវិទ្យា 5G នៅក្នុងប្រទេសកម្ពុជាគឺនឹងផ្តោតជាសំខាន់ដំបូងនៅតាមទីកន្លែងដែលមានអ្នកប្រើប្រាស់ច្រើន (hotspots) នៃបណ្តារាជធានីក្រុងសំខាន់ៗ ក្នុងរយៈពេលពីរបីឆ្នាំដំបូង។
    លោក Thomas បានបន្ថែមថា៖ “ដូចដែលបានបង្ហាញតាមរយៈការសាកល្បងដោយផ្ទាល់នេះ ក្រុមហ៊ុន Smart បាននិងកំពុងពិនិត្យគ្រប់ទិដ្ឋភាពទាំងអស់នៃបច្ចេកវិទ្យាទំនើបនេះ ហើយយើងខ្ញុំក៏បាននិងកំពុងខិតខំប្រឹងប្រែងដើម្បីធានាឲ្យបានថា យើងខ្ញុំនឹងមានភាពរួចរាល់ ក្នុងការវិវឌ្ឍខ្លួនទៅកាន់បច្ចេកវិទ្យា 5G នេះ ។ វិស័យទូរគមនាគមន៍ក្នុងព្រះរាជាណាចក្រកម្ពុជា គឺមានសក្តានុពល និងឱកាសដ៏ល្អបំផុត ក្នុងការដាក់ឲ្យដំណើការបច្ចេកវិទ្យា 5G ដំបូងគេបង្អស់នៅក្នុងអាស៊ាន។ យើងខ្ញុំទន្ទឹងរង់ចាំជានិច្ចក្នុងការធ្វើការយ៉ាងជិតស្និតជាមួយស្ថាប័ននានារបស់រាជរដ្ឋាភិបាល ដើម្បីធានាឲ្យបានថាគោលនយោបាយពាក់ព័ន្ធនានា នឹងត្រូវបានរៀបចំឡើង មានភាពសមស្របទៅនឹងគោលបំណងរួម។”

    សម្រាប់ព័ត៌មានបន្ថែម និងកម្មវិធីថ្មីៗ ពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រ Facebook របស់ Smart តាមរយៈ www.facebook.com/SmartAxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh ។

    អំពីក្រុមហ៊ុន Smart Axiata
    ក្រុមហ៊ុន Smart Axiata Co., Ltd. (ស្មាត អាស្យាតា ខូ អិលធីឌី) ជាក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងប្រទេសកម្ពុជា ដែលសព្វថ្ងៃនេះកំពុងបម្រើអតិថិជនជាង ៨ លាននាក់ក្រោមស្លាកសញ្ញា «ស្មាត»។ ស្មាត អាស្យាតា គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Axiata Group Berhad ដែលជាសម្ព័ន្ធទូរគមនាគមន៍ធំជាងគេមួយក្នុងទ្វីបអាស៊ី ។

    ក្រុមហ៊ុន Smart កំពុងតែស្ថិតក្នុងទីតាំងឈានមុខគេលើការអភិវឌ្ឍបច្ចេកវិទ្យាចល័តនៅកម្ពុជា។ Smart បានក្លាយជាបណ្តាញទូរស័ព្ទចល័តដំបូងក្នុងការប្រើប្រាស់បណ្តាញ 4G LTE ក្នុងឆ្នាំ២០១៤ បណ្តាញ 4G+ ក្នុងឆ្នាំ២០១៦ និងបណ្តាញ 4G+ ជាមួយនឹង HD Voice (VoLTE) កាលពីដើមឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៧ ក្រុមហ៊ុន Smart បានប្រើប្រាស់បណ្តាញ 4.5G ដែលបង្ហាញថាក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុខគេផ្នែកទិន្នន័យអ៊ីនធឺណិតចល័តនៅប្រទេសកម្ពុជា។ បន្ថែមពីលើនេះទៀត ស្មាត ក៏ផ្តល់ជូនផងដែរនូវ សេវាទូរស័ព្ទ 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវា roaming អន្តរជាតិនៅជាង ១៩០ ប្រទេស។ នាពេលបច្ចុប្បន្ននេះ បណ្តាញរបស់ ស្មាត បានគ្របដណ្តប់ទៅដល់ប្រជាជនកម្ពុជាច្រើនជាង ៩៨% ទូទាំងប្រទេសកម្ពុជា។
    ក្រុមហ៊ុននេះក៏កំពុងតែអភិវឌ្ឍខ្លួនឯងឥតឈប់ឈរដើម្បីក្លាយជាក្រុមហ៊ុនជីវិតកម្សាន្តបែបឌីជីថលមួយ ផងដែរ ក្រោយពីបានផ្តល់នូវកម្មវិធីបែបច្នៃប្រឌិតថ្មីៗ និងកម្មវិធីផ្តោតលើការក្សាន្តជាច្រើន។ ការផ្តល់ជូនកម្មវិធីថ្មីៗនេះ រាប់បញ្ចូលទាំងភាពជាដៃគូជាអន្តរជាតិ ជាមួយនឹងក្រុមហ៊ុនជាច្រើនដូចជា Universal Music, Apple, Facebook និង iflix ក៏ដូចជាសេវាកម្មឌីជីថលជាច្រើនរួមមាន SmartLuy, Smart Insurance, SmartPay, Pleng by Smart និង SmartNas។ ក្រុមហ៊ុន Smart មានបំណងក្លាយជាជើងឯកផ្នែកឌីជីថលរបស់កម្ពុជា (Cambodia’s Digital Champion) ខណៈក្រុមហ៊ុនកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការអភិឌ្ឍសេដ្ឋកិច្ចសង្គម។

    ក្រុមហ៊ុនស្មាតមានបុគ្គលិកជាង ១០០០ នាក់ ដែលរួមមានទាំងអ្នកជំនាញក្នុងស្រុក និងអន្តរជាតិ ។ ក្រុមហ៊ុនស្មាត បានប្តេជ្ញាចិត្តជូនដល់អតិថិជន បុគ្គលិក និងប្រជាជនកម្ពុជា ក្នុងការធ្វើឲ្យជីវិតរបស់ពួកគេកាន់តែប្រសើរឡើងតាមរយៈបណ្តាញកម្រិតពិភពលោក បទពិសោធឌីជីថលដ៏អស្ចារ្យ និងតាមរយៈការចូលរួមក្នុងកិច្ចសហប្រតិបត្តិការនៃការទទួលខុសត្រូវសង្គមជច្រើន៕
    «ស្មាត ជីវិតរស់រវើក»

    ក្រុមហ៊ុន Smart Axiata Co., Ltd.
    ផ្ទះលេខ 464A, ផ្លូវមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចម្ការមន ភ្នំពេញ កម្ពុជា
    ទូរស័ព្ទលេខ: +855 10 201 000
    www.smart.com.kh

    សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់:
    លោក Koam Tivea
    ទូរស័ព្ទលេខ: +855 10 202 271
    អ៊ីម៉ែល: koam.tivea@smart.com.kh

    Share This Post:
    MPO4D jitutoto mpo4d Mpoplay