ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ខ្ញីចំពោះសុខភាព និងសម្រស់ ដែលអ្នកមិនគួរមើលរំលង

    BY Khmernote Media March 23, 2018
    អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ខ្ញីចំពោះសុខភាព និងសម្រស់ ដែលអ្នកមិនគួរមើលរំលង

    ខ្ញី គឺមិនត្រឹមតែជា​​​ប្រភេទនៃបន្លែមើមសម្រាប់យកមកធ្វើជាអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានបង្កប់នូវលក្ខណៈសម្បត្តិជាឱសថដ៏មានប្រយោជន៍សម្រាប់សុខភាព ក៏ដូចជាសម្រស់ផងដែរ។ វា គឺជាប្រភពនៃវីតាមីនជាច្រើនប្រភេទ មីក្រូសារជាតិ និងប្រេងចាំបាច់សំខាន់ៗដែលជួយពង្រឹងភាពរឹងមាំ ប្រឆាំងនឹងការរលាកផ្សេងៗលើរាងកាយ។ ខាងក្រោមជារូបមន្តមានប្រយោជន៍មួយចំនួននៃខ្ញីដើម្បីពង្រឹងដល់សុខភាពរាងកាយ និងជួយថែរក្សាសម្រស់ធម្មជាតិរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរប្រើប្រាស់ ឬទទួលខ្ញីនោះទេ ប្រសិនបើអ្នកមានបញ្ហាបេះដូង ថ្លើម សីតុណ្ហភាពរាងកាយរបស់អ្នកឡើងខ្ពស់ ឬប្រសិនបើភ្នាសរំអិលកំពុងមានបញ្ហា។ ហើយកុំប្រើខ្ញីឲ្យសោះ ប្រសិនបើអ្នកកំពុងមានរបួសហូរឈាម ឬមានរបួសណាមួយនៅក្នុងត្រីមាសទី ២ និងទី ៣ នៃការមានផ្ទៃពោះ។ ដើម្បីប្រាកដថាអ្នកមិនមានប្រតិកម្មអាឡែកស៊ីជាមួយខ្ញីនោះមុនពេលអនុវត្តន៍ទៅលើផ្ទៃមុខ ចូរលាបវានៅលើដៃកន្លែងដែលមានសាច់ខ្ចីរបស់អ្នកបន្តិចសិន។

    ១. ប្រយុទ្ធប្រឆាំងនឹងបញ្ហាស្រទាប់ខ្លាញ់ក្រោមស្បែក ៖ ការដុសខាត់ស្បែកជាមួយខ្ញីមិនត្រឹមតែជួយកម្ដៅស្បែក និងធ្វើចរន្តឈាមរត់កាន់តែមានភាពប្រសើរឡើយប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបំបាត់ការហើមដើម្បីទប់ស្កាត់ការកើតឡើងថ្មីនៃស្រទាប់ខ្លាញ់ក្រោមស្បែកផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយខ្ញីដែលហាន់ជាចំណិតតូចៗចំនួន ១ ស្លាបព្រា និងទឹកខ្ញីស្រស់ចំនួន ០.៥ លីត្រ ជាមួយគ្នា។ បន្ទាប់មកបន្ថែមអំបិលសមុទ្រចំនួន ១ កែវ ចូល។ ប្រើប្រាស់អេប៉ុងហ្ស៍ជ្រលក់ចូលល្បាយ ហើយចាប់ផ្ដើមដុសខាត់ទៅលើកន្លែងដែលទទួលរងផលប៉ះពាល់។

    ២. ពន្លឿនដំណើរការនៃការរំលាយអាហារ និងបំបាត់ចោលនូវបញ្ហាចង្អោរចង់ក្អួត ៖ ប្រសិនបើអ្នកមានបញ្ហាទាក់ទងនឹងការរំលាយអាហារ ឬអ្នកកំពុងទទួលរងអាការៈមិនស្រួលខ្លួនចង់ក្អួត ឬចង្អោរចង់ក្អួតកំឡុងពេលមានផ្ទៃពោះ អ្នកអាចធ្វើការទំពារចំណិតខ្ញីស្រស់តែម្ដង ឬក៏បន្ថែមខ្ញីស្រស់ប៉ុន្មានចំនិតចូលក្នុងទឹកតែ ហើយទទួលទាន។

    ៣. ជួយឲ្យក្រចកមានភាពរឹងមាំ និងលូតលាត់បានល្អ ៖ រំលាយបឺរ shea ចំនួន ១ ឬ ២ ស្លាបព្រាបាយ។ បន្ទាប់មកបន្ថែមប្រេងអាវូកាដូចំនួន ១ ទៅ ២ ស្លាបព្រាកាហ្វេ ប្រេង patchouli ចំនួន ៣ ទៅ ៥​​​ ដំណក់ ប្រេងខ្ញីចំនួន ៣ ទៅ ៥ ដំណក់ និង ប្រេងក្រូចឆ្មារចំនួន ៥ ទៅ ៧ ដំណក់ ចូល។ លាយចូលគ្នាឲ្យសព្វ ហើយដាក់ល្បាយចូលក្នុងក្រឡស្ងួតស្អាតមួយ។ អ្នកអាចប្រើប្រាស់វាជាម៉ាស ឬលាយជាមួយគ្រីមលាបដៃ។ អ្វីដែលអ្នកគួរចាំនោះ គឺល្បាយនេះអាចបណ្ដាលឲ្យមានប្រតិកម្មអាឡែកស៊ីចំពោះអ្នកដែលមានស្បែកឆាប់ប្រតិកម្ម ដូច្នេះចូរប្រើប្រាស់ដោយប្រុងប្រយ័ត្នបំផុត។

    ៤. ពង្រឹងប្រព័ន្ធភាពស៊ាំ ៖ ខ្ញីមានផ្ទុកអាស៊ីត ascorbic វីតាមីន A និង B ជាតិស័ង្កសី កាល់ស្យូម អ៊ីយ៉ូត និងអង់ទីប៊ីយ៉ូទិកធម្មជាតិ ដែលនឹងជួយពង្រឹងប្រព័ន្ធភាពសា៊ំនៃរាងកាយធន់នឹងជម្ងឺផ្សេងៗ។ អ្វីដែលអ្នកត្រូវធ្វើ គឺបន្ថែមខ្ញីដែលហាន់ជាចំនិតតូចៗចំនួន ១ ស្លាបព្រាកាហ្វេ ចូលទៅក្នុងទឹកតែបៃតង ឬតែខ្មៅចំនួន ២៥០ មីលីលីត្រ។ ទទួលទានភេសជ្ជៈនេះនៅរៀងរាល់ពេលមុនទទួលទានអាហារពេលព្រឹក។

    ៥. កាត់បន្ថយការឈឺចាប់ ៖ ខ្ញីមានប្រសិទ្ធភាពខ្លាំងបំផុតក្នុងការដោះស្រាយជាមួយនឹងបញ្ហានៃការរលាក និងការឈឺចាប់ផ្សេងៗ រួមទាំងការឈឺចាប់សាច់ដុំបន្ទាប់ពីធ្វើលំហាត់ប្រាណខ្លាំងក្លា ការឈឺចាប់អំឡុងពេលមករដូវ និងជំងឺរលាកសន្លាក់។ បង្កើតថ្នាំលាបបំបាត់ការឈឺចាប់ម្យ៉ាងដែលផ្សំឡើងពីខ្ញី ជាដំបូងត្រូវធ្វើការលាយទឹកក្រូចឆ្មារចំនួន ២ ផ្លែ ជាមួយទឹកឃ្មុំចំនួន ១ ស្លាបព្រាកាហ្វេ និងទឹកធម្មតាក្នុងចំនួនសមល្មម។

    ៦. ជំរុញដំណើរការនៃខួរក្បាល ៖ ខ្ញីមិនត្រឹមតែមានប្រសិទ្ធភាពពន្យារភាពចាស់ និងការងាប់នៃកោសិកាខួរក្បាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយប្រយុទ្ធប្រឆាំងនឹងជម្ងឺភ្លេចភ្លាំង រួមទាំងជម្ងឺ Parkinson ផងដែរ។ មើមខ្ញីថែមទាំងជួយសម្រួលដល់មុខងារនៃការយល់ដឹង និងរក្សាការចងចាំផងដែរ។

    ៧. ប្រយុទ្ធប្រឆាំនឹងដំណើរការនៃភាពចាស់ ៖ ខ្ញីមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏ច្រើនសន្ធឹកសន្ធាប់ដែលជួយបង្កើនល្បឿននៃដំណើរការស្ដារថ្មី ឬភាពមានឡើងវិញនៅក្នុងរាងកាយ បំបាត់រ៉ាឌីកាល់សេរី រួមទាំងជាតិពុលផ្សេងៗផងដែរ។

    ៨. ជួយដល់ការសម្រកទម្ងន់ ៖ ខ្ញីមានផ្ទុកសារធាតុផ្សំជាច្រើនដែលជួយដុតបំផ្លាញខ្លាញ់មិនល្អ ពន្លឿនល្បឿននៃការរំលាយអាហារ និងកាត់បន្ថយចំណង់អាហារ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមចំណិតខ្ញីស្រស់ប៉ុន្មានចំណិតចូលក្នុងទឹកតែក្ដៅៗ ហើយទទួលទានវានៅរៀងរាល់ ៣០ នាទី មុនពេលទទួលទានអាហារពេលព្រឹក។ ភេសជ្ជៈនេះនឹងធ្វើឲ្យអ្នកមិនសូវឃ្លាន។

    ៩. ជួយឲ្យស្បែកមុខភ្លឺរលោងស្រស់ស្អាត ៖ លាយបញ្ជូលគ្នារវាង ខ្ញីដែលហាន់ជាចំណិត ឬឈូសជាសសៃតូចៗ ទឹកឃ្មូំ និងទឹកក្រូចឆ្មារ ក្នុងបរិមាណស្មើគ្នា។ កូរឲ្យសព្វ បន្ទាប់មកលាបលើផ្ទៃមុខ រួចទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយនឹងទឹកស្អាតធម្មតា។

    ១០. ប្រយុទ្ធប្រឆាំងនឹងជម្ងឺមហារីក ៖ សារធាតុមួយចំនួននៅក្នុងខ្ញីអាចទប់ទល់ទៅនឹងជំងឺមហារីក ព្រមទាំងមានប្រសិទ្ធភាពសម្រាលស្ថានភាពរបស់មនុស្សម្នាក់ក្នុងកំឡុងពេលព្យាបាលដោយគីមីផងដែរ។

    ១១. កម្ចាត់រោគមុន ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយខ្ញីដែលហាន់តូចចំនួន ១ស្លាបព្រាកាហ្វេ ជាមួយនឹងទឹកខ្មេះផ្លែប៉ោមចំនួន ១ ស្លាបព្រាកាហ្វេ។ លាបវាទៅលើមុនដើម្បីបំបាត់ការរលាក និងស្នាមក្រហមបានឆាប់រហ័ស។ អ្នកអាចលាយខ្ញីដែលហាន់តូចចំនួន ១ស្លាបព្រាកាហ្វេ ជាមួយទឹកឃ្មុំចំនួន ១ស្លាបព្រាកាហ្វេ និងទឹកដោះគោស្រស់បន្តិច។​​ លាយឲ្យសព្វ រួចលាបល្បាយទៅលើផ្ទៃមុខរបស់អ្នក ហើយទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។

    ១២. រក្សាកម្រិតត្រឹមត្រូវនៃកូឡេស្តេរ៉ូល និងជាតិស្ករក្នុងឈាម ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានខ្ញី ឬតែខ្ញីឲ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។  វាក៏អាចជួយទប់ទល់នឹងការកកើតនៃកំណកឈាម និងសម្ពាធឈាមឡើងខ្ពស់ខុសធម្មតាផងដែរ។

    ១៣. ជម្រុញការលូតលាស់នៃសក់ ទប់ស្កាត់សក់ជ្រុះ និងកម្ចាត់អង្គែស្បែកក្បាល ៖ ដើម្បីពង្រឹងសសៃសក់ អ្នកគ្រាន់តែលាយខ្ញីដែលហាន់តូចៗជាមួយនិងប្រេង jojoba ក្នុងចំនួនសមល្មម។ លាបទៅលើសក់ និងស្បែកក្បាល រយៈពេល ៣០ នាទីក្រោយសឹមលាងចេញ។ ដើម្បីកម្ចាត់អង្គែលាយខ្ញីស្រស់ដែលហាន់ ឬឈូសជាសសៃតូចៗចំនួន ២ ភាគ ជាមួយ ប្រេងអូលីវ ឬប្រេងល្ង ៣ភាគ។ លាបល្បាយនេះទៅលើស្បែកក្បាល ទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២៥ នាទី សឹមលាងសម្អាតចេញ។ អនុវត្តន៍ឲ្យបាន ២ ដង ក្នុងមួយសប្តាហ៍៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay