ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម គួច ចំរើន កំណត់យកថ្ងៃទី១៣ ខែកក្កដា បេីកយុទ្ធនាការប្រមូលកាកសំណល់ចេញពីខេត្តព្រះសីហនុ​

    BY Khmernote Media July 9, 2019
    ឯកឧត្តម គួច ចំរើន កំណត់យកថ្ងៃទី១៣ ខែកក្កដា បេីកយុទ្ធនាការប្រមូលកាកសំណល់ចេញពីខេត្តព្រះសីហនុ​

    ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ កំណត់យកថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ២០១៩​ បេីកយុទ្ធនាការប្រមូលកាកសំណល់ចេញពីខេត្តព្រះសីហនុ​។ ឯកឧត្តមបានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃទី០៩ ខែកក្កដា នេះថា៖

    “ក្រោយការប្រជុំពិភាក្សាអំពីការប្រមូលកាកសំណល់កាលពីព្រឹកមិញនៅសាលាក្រុងព្រះសីហនុ​ យេីងបានកំណត់យកថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ២០១៩​ ខាងមុខ​ បេីកយុទ្ធនាការប្រមូលកាកសំណល់ចេញពីខេត្តព្រះសីហនុ​ សូមបងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុទាំងអស់​ ចូលរួមក្នុងយុទ្ធនាការនេះឱ្យបានគ្រប់ៗគ្នា”។ គួររំលឹកថានៅក្នុងខេត្តព្រះសីហនុ សំរាមដែលត្រូវបានបង្កើតឡើងប្រចាំថ្ងៃមានប្រមាណ ៧០០ តោន ចំនួននេះមានការកើនឡើងដោយសារតែកំណើនប្រជាជនកាន់តែកើនឡើងនិងនិងការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋលើការវេចខ្ចប់ទំនិញ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay