ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិក និងចិន កំពុងឈានទៅរកកិច្ចពិភាក្សាពាណិជ្ជកម្មសារឡើងវិញ បន្ទាប់ពីមេដឹកនាំប្រទេសទាំងពីរបានជួបមុខគ្នានៅជប៉ុន

    BY autoadmin July 10, 2019
    អាមេរិក និងចិន កំពុងឈានទៅរកកិច្ចពិភាក្សាពាណិជ្ជកម្មសារឡើងវិញ បន្ទាប់ពីមេដឹកនាំប្រទេសទាំងពីរបានជួបមុខគ្នានៅជប៉ុន

    រដ្ឋាភិបាលអាមេរិកនិយាយថា មន្ត្រីពាណិជ្ជកម្មអាមេរិក និងចិនបានជជែកគ្នាតាមទូរស័ព្ទ ដែលវាជាជំហានដំបូងក្នុងការចាប់ផ្ដើមកិច្ចចរចាពាណិជ្ជកម្មទ្វេភាគីឡើងវិញ។ មេដឹកនាំអាមេរិក និងចិនបានយល់ព្រមបន្តការពិភាក្សា នៅពេលពួកគេជួបប្រជុំគ្នាកាលពីចុងខែមុន នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសជប៉ុន។ មន្រ្តីក្រុងវ៉ាស៊ីនតោនបាននិយាយថា តំណាងរបស់អាមេរិកលោក Robert Lighthizer និងលេខាធិការរតនាភិបាលលោក Steven Mnuchin បានធ្វើសន្និសីទតាមទូរស័ព្ទជាមួយឧបនាយករដ្ឋមន្ត្រីចិនលោក Liu He ប៉ុន្តែពួកគេមិនបានបង្ហើបថា បាននិយាយពីអ្វីនោះទេ។

    ក្រុមមន្ដ្រីបាននិយាយថា ភាគីទាំងពីរបានបញ្ជាក់ថាពួកគេនឹងបន្តចរចារ ដើម្បីបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្ម។ ចាប់តាំងពីកិច្ចប្រជុំ G20 មក ក្រុងវ៉ាស៊ីនតោនបានបង្ហាញថា ពួកគេអាចនឹងអនុញ្ញាតឱ្យមានការលក់ឡើងវិញនូវឧបករណ៍បច្ចេកវិទ្យាទៅឱ្យក្រុមហ៊ុន Huawei ហើយប្រទេសចិនបានសម្តែងនូវឆន្ទៈក្នុងការនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយមន្រ្តីអាមេរិកនិយាយថា ពួកគេនឹងនៅរក្សាពន្ធបន្ថែមមួយចំនួន ដែលពួកគេកំពុងគន់គូរពីការនាំចូលរបស់ចិន។ ចំណែករដ្ឋាភិបាលក្រុងប៉េកាំង ក៏កំពុងជំរុញឱ្យក្រុងវ៉ាស៊ីនតោនលើកលែងលើពន្ធគយទាំងអស់៕

    អត្ថបទ៖ លីដា

    Share This Post: