រថយន្ត

AddArmor APR RS7 អះអាងថា ខ្លួនជារថយន្តពាសដែកមានល្បឿនលឿនបំផុតក្នុងពិភពលោក

BY
autoadmin
July 11, 2019

រថយន្តពាសដែកជាទូទៅគឺគេច្រើនតែធ្វើជាមួយនឹងរថយន្តប្រណីតធំៗ ឬរថយន្តប្រភេទ SUV ដែលពួកវាជាប្រភេទមានភាពសប្បាយក្នុងការបើកបរដូចជាការដឹកសិស្សទៅរៀនអីចឹងដែរ ពោលគឺវាមិនមានល្បឿនលឿននោះទេ។ យ៉ាងណាមិញ AddArmor កំពុងព្យាយាមជួសជុលលើបញ្ហាល្បឿននេះ ដោយថ្មីៗនេះពួកគេអះអាង ពួកគេបានធ្វើរថយន្តពាសដែកដែលលឿនបំផុតរបស់ពិភពលោក។

វាគឺ AddArmor APR RS7 ដែលវាមានល្បឿនអតិបរមា 202ម៉ាយ ក្នុងមួយម៉ោង (325គីឡូម៉ែត្រ/ម៉ោង) ហើយរថយន្តពាសដែកនេះជាការដំឡើងពីលើ Audi RS7 Sportback របស់ APR (Audi Performance and Racing)។ ម៉ូដែលនេះត្រូវបានបំពាក់ដោយប្រព័ន្ធ APR Plus Stage II ដែលអាចឱ្យម៉ាស៊ីន V8 ទំហំចំណុះ 4.0លីត្រ twin-turbo អាចផលិតបានថាមពល 760សេះ (567kW/771PS) និងកម្លាំងបង្វិលជុំ 800lb-ft (1,085Nm)។

ភាពអំណោយផលនេះបានអនុញ្ញាតឱ្យ AddArmor APR RS7 មានសន្ទុះពី 0 ទៅ 100គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ 2.9វិនាទី ប៉ុណ្ណោះ។ សូម្បីដែកសម្រាប់ពាសធ្វើអាវក្រោះលើរថយន្តនេះក៏រឹងមាំជាងដែក ballistic ធម្មតារហូតដល់ 10ដង ហើយទម្ងន់ក៏ស្រាលជាង 60% ដែរ។ បច្ចុប្បន្ន AddArmor APR RS7 នេះអាចរកបាននៅតាមទីផ្សារ ហើយវាមានតំលៃប្រហែល $205,000 ថ្លៃជាងម៉ូដែលធម្មតាគ្មានអាវក្រោះ $91,100 ៕

អត្ថបទ៖ លីដា

Share This Post: