ព័ត៌មានជាតិ

គាំទ្រចំពោះចំណាត់ការ! ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ ដាក់វិធានការលុបបំបាត់ម៉ូតូ​​មាន​គ្រឿង​បំពង​សម្លេង​លឺ​ខ្លាំង​ រំខាន​ដល់​ពលរដ្ឋ​

BY
Khmernote Media
July 11, 2019

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បានលើកឡើងថានឹងដាក់​វិធានការ​ត្រូវ​លុប​បំបាត់​ម៉ូតូ​ទាំងឡាយ​ណា​ដែល​មាន​គ្រឿង​បំពង​សម្លេង​លឺ​ខ្លាំង​ រំខាន​ដល់​ពលរដ្ឋ​។​

ការលើកឡើងនេះនៅក្នុងឱកាសប្រគល់​លិខិតបញ្ជាក់​ការ​សិក្សា​វគ្គ​បំប៉ន​ជំនាញ​ បច្ចេកទេស​វិទ្យាសាស្ត្រ​ និង​ការ​គ្រប់គ្រង​ការ​ស្នាក់​នៅ​ជំនាន់​ទី​៤​ ដែលមានសិក្ខាកាមជាង២០០នាក់ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ បាន​លើក​ឡើង​ថា​ ខណ្ឌដូនពេញ​ ត្រូវ​មាន​វិធានការ​មុនគេ​ ក្នុង​ការ​លុប​បំបាត់​ម៉ូតូ​ដែល​បង្ក​សម្លេង​រំពង​ខ្លាំង​ ជា​ពិសេស​នៅ​ពេល​រាត្រី​ ព្រោះ​វា​ពិតជា​បាន​រំខាន​ដល់​ពលរដ្ឋ​ ជា​ពិសេស​ចាស់ៗ​ដែល​ពួក​គាត់​ពិបាក​នឹង​ស​ម្រា​ន​ទៅ​វិញ​ នៅ​ពេល​ភ្ញាក់​ពី​ដំណេក​។​

​ក្រៅពី​នេះ​ ឯកឧត្តម​ ស​ ថេ​ត​ ជំរុញ​ឱ្យ​ទប់ស្កាត់​ការ​ប្រណាំង​ម៉ូតូ​ ជា​ពិសេស​ក្រុម​សិស្សសាលា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​នៅ​ពេល​ឃាត់​បាន​ហើយ​ ត្រូវ​ហៅ​អាណាព្យាបាល​ ដើម្បី​ធ្វើ​កិច្ចសន្យា​ និង​អប់រំ​៕

ប្រភព៖ នគរបាលជាតិ
ដោយ៖ណារ៉ែន

Share This Post: