ព័ត៌មានជាតិ

មកមើលខាងកំពង់ចាមវិញម្តង!​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចុះសិក្សារៀបចំសាងសង់លូរំដោះទឹកក្នុងក្រុង

BY
Khmernote Media
July 11, 2019

កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ មន្ទីរ ស្ថាប័នពាក់ព័ន្ធក្នុងខេត្ត ចុះពិនិត្យការសាងសង់លូរំដោះទឹក ប្រវែង២.៩៤០ ម៉ែត្រ និងដាក់អណ្ដូងលូ ១២០ កន្លែងមុខកាត់ ១ ម៉ែត្រសងខាងផ្លូវ ស្ថិតនៅភូមិនាងគង្ហីង និងភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុង/ខេត្តកំពង់ចាម។

ដោយសារតែកន្លងមកក្នុងក្រុងកំពង់ចាម ក្រោយពេលមានមេឃភ្លៀងខ្លាំងម្តងៗ ធ្វើអោយប្រព័ន្ធលូក្នុងខេត្តមួយចំនួនមានការកកស្ទះ និងប្រព័ន្ធលូមួយចំនួនទៀតរំដោះទឹកភ្លៀងមិនទាន់ ដែលកត្តាទាំងអស់នេះបណ្តាលមកពីការកកស្ទះសំរាម និងដី ធ្វើអោយលូរំដោះទឹកមិនទាន់ ។ ដោយមើលឃើញបញ្ហាទាំងអស់នេះ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាទៅមន្ត្រីជំនាញ រៀបចំសាងសង់ប្រព័ន្ធលូបន្ថែមទៀតក្នុង សង្កាត់សំបួរមាស ដោយប្រព័ន្ធ លូរំដោះទឹកមាន ប្រវែង២.៩២៤ ម៉ែត្រ និងរៀបចំដាក់អណ្ដូងលូ ១២០ កន្លែងមុខកាត់ ០.៨ ម៉ែត្រសងខាងផ្លូវ ស្ថិតនៅភូមិនាងគង្ហីង និងភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាមខេត្តកំពង់ចាម។ ការស្ថាបនាលូនេះនឹងចាប់ផ្ដើមស្ថាបនា នៅចុងឆ្នាំ២០១៩៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

Share This Post: