ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនព្រមាននឹងដាក់ទណ្ឌកម្មលើអាមេរិក ជាការឆ្លើយតបដែលថា ពួកគេបានយល់ព្រមលក់អាវុធទៅឱ្យកោះតៃវ៉ាន់

    BY autoadmin July 13, 2019
    ចិនព្រមាននឹងដាក់ទណ្ឌកម្មលើអាមេរិក ជាការឆ្លើយតបដែលថា ពួកគេបានយល់ព្រមលក់អាវុធទៅឱ្យកោះតៃវ៉ាន់

    ក្រសួងការបរទេសចិននិយាយថា ចិននឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកនានា ដែលលក់អាវុធទៅឱ្យកោះតៃវ៉ាន់។ សេចក្តីប្រកាសនេះបានឆ្លើយតបទៅនឹងសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃចន្ទ អំពីផែនការលក់រថក្រោះ M1A2T Abrams ចំនួន ១០៨គ្រឿង, កាំជ្រួចមីស៊ីលបាញ់ពីលើដីចំនួន ២៥០គ្រាប់ និងគ្រាប់រំសេវ ក៏ដូចជាអាវុធផ្សេងទៀតដែលមានតម្លៃ ២.២ពាន់លានដុល្លារ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បាននិយាយថា ការលក់អាវុធរបស់អាមេរិកទៅកាន់កោះតៃវ៉ាន់ បានរំលោភលើគោលការណ៍ «ចិនតែមួយ» និងធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងសន្តិសុខជាតិរបស់ចិន។

    គួរឱ្យដឹងផងដែរថា ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនបានជាប់គាំងនៅក្នុងជម្លោះពាណិជ្ជកម្ម ហើយពួកគេក៏មានបញ្ហាចម្រូងចម្រាសជុំវិញរឿងកោះតៃវ៉ាន់នេះដែរ។ ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ក៏បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកតាំងពីថ្ងៃព្រហស្បតិ៍ អំឡុងដំណើរ ១២ថ្ងៃ នៃប្រជាជាតិការាបៀនចាប់ផ្ដើមពីថ្ងៃព្រហស្បតិ៍តទៅ។ ជាការឆ្លើយតបនេះ ចិនបានទាមទារឱ្យក្រុងវ៉ាស៊ីនតោនបញ្ឈប់ការយល់ព្រមលក់អាវុធឱ្យកោះតៃវ៉ាន់ភ្លាម៕

    អត្ថបទ៖ លីដា

    Share This Post: