ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជណ្ដើរឈើស្របនឹងជណ្តើរបុរាណខាងកើតប្រាសាទព្រះវិហារ នឹងធ្វើការជួសជុលកែលម្អឡើងវិញ

    BY Khmernote Media July 13, 2019
    ជណ្ដើរឈើស្របនឹងជណ្តើរបុរាណខាងកើតប្រាសាទព្រះវិហារ នឹងធ្វើការជួសជុលកែលម្អឡើងវិញ

    តំបន់ប្រាសាទព្រះវិហារ ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយដែលស្ថិតនៅតំបន់ជួរភ្នំដងរែក ព្រះរាជាណាចក្រកម្ពុជាដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ និងរមណីយដ្ឋានធម្មជាតិជាច្រើន។ ថ្មីៗនេះ តាមប្រភពក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានបង្ហើបឲ្យដឹងថា ខាងនាយកដ្ឋាននគរូបនីយកម្ម អភិវឌ្ឍន៍តំបន់ប្រាសាទព្រះវិហារ និងប្រជាសាស្រ្ត មានគម្រោងជួសជុលជណ្តើរឡើងវិញ បន្ទាប់ពីមានការបែកបាក់ និងពុកផុយជាច្រើនបំណែក។

    កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ នាយកដ្ឋាននគរូបនីយកម្ម អភិវឌ្ឍន៍តំបន់ប្រាសាទព្រះវិហារ និងប្រជាសាស្រ្ត នៃអាជ្ញាធរជាតិព្រះវិហារ បានដឹកនាំកងកម្លាំង និងក្រុមការងារចុះរៀបចំពិធីសែនព្រេនសូមសេចក្តីសុខ សម្រាប់គម្រោងជួសជុលជណ្ដើរឈើស្របនឹងជណ្តើរបុរាណខាងកើតប្រាសាទព្រះវិហារ ពីជើងភ្នំប៉ែកខាងកើតរហូតដល់កំពូលភ្នំនៅចំហៀងគោបុរៈទី៥។ បច្ចុប្បន្នដោយសារភាពចំណាស់នៃជណ្តើរ និងដោយកត្តាធម្មជាតិដូចជា ការហូរច្រោះដោយសារទឹកភ្លៀងនារដូវវស្សា អាយុកាលរបស់ឈើជាដើម បានធ្វើឱ្យជណ្តើរឈើនេះរងការខូចខាតជាច្រើនកន្លែងដែលទាមទារឱ្យមានការជួសជុល និងកែលម្អឡើងវិញសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ និងរំលេចនូវតម្លៃជណ្តើរបុរាណខាងកើត ក៏ដូចជាបង្កភាពងាយស្រួលដល់អ្នកសិក្សាស្រាវជ្រាវបុរាណវិទ្យាផងដែរ។

    សូមបញ្ជាក់ថាជណ្តើរឈើនេះត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ២០០៩ មានប្រវែងសរុបប្រមាណ១៥០០ម ស្មើនឹង ២២៤២កាំ ១៨២ថាស សាលាសំណាក់មានចំនួន ៥កន្លែង និងបន្ទប់ទឹកមានចំនួន ៣កន្លែង។

    ដោយ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay