ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចចុះបង្ក្រាបទីតាំងកែច្នៃសំណល់ប្រេងឆាមួយកន្លែង ថែមទាំងមានទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់

    BY Khmernote Media July 13, 2019
    សមត្ថកិច្ចចុះបង្ក្រាបទីតាំងកែច្នៃសំណល់ប្រេងឆាមួយកន្លែង ថែមទាំងមានទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់

    ទីតាំងកែច្នៃសំណល់ប្រេងឆានាំចេញមួយកន្លែង ត្រូវបានសម្រេចឱ្យផ្អាកដំណើរការជាបណ្តោះអាសន្ន បន្ទាប់ពីមន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ រកឃើញភាពមិនប្រក្រតី។ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះមន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដោយមានការសហការពីព្រះរាជអាជ្ញារង និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទីតាំងកែច្នៃសំណល់ប្រេងឆានាំចេញមួយកន្លែង ស្ថិតនៅទីតាំង ផ្លូវ ៦៩ សង្កាត់ផ្សារចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

    ជាលទ្ធផលមន្រ្តីជំនាញបានសង្កេតឃើញថាទីតាំងកែច្នៃសំណល់ប្រេងឆានោះពុំមានច្បាប់អាជីវកម្មអនុញ្ញាតត្រឹមត្រូវ ហើយក្នុងចំណោមផលិតផលទាំងអស់មានផលិតផល ២មុខ ជាទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ដែលមានចំនួនស្មើនឹង ៣៥កេស។ ក្រោយពីការត្រួតពិនិត្យ ព្រះរាជអាជ្ញារងបានសម្រេចផ្អាក ទីតាំងកែច្នៃបណ្តោះអាសន្ន និងបានដកហូតទំនិញខូចគុណភាព និងហួសទាំងអស់នេះរក្សាទុកដើម្បីធ្វើការបំផ្លាញចោលទៅតាមនិតិវីធី ហើយអញ្ជើញតំណាងទីតាំងទៅធ្វើកិច្ចសន្យានៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងធ្វើច្បាប់ឲ្យបានត្រឹមត្រូវឡើងវិញ។ ព្រមទាំងយកគំរូមួយចំនួនបញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូលផងដែរ៕

    ប្រភព៖ អគ្គនាយកដ្ឋានកាំកុងត្រូល

    Share This Post:
    MPO4D jitutoto mpo4d Mpoplay